ខេត្តសៀមរាប៖ ប្រគេនកូនឈើចម្រុះជូនព្រះភិក្ខុ អប្បគព្ភោ ម៉ាក ចន្ធូ ព្រះគ្រូចៅអធិការវត្តជម្ពូធិបតីសុវណ្ណោព្រីងកោង ចំនួន១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៤០០ដើម បេង២០០ដើម ធ្នង់២០០ដើម គគីរ៣០០ដើម ឈើយាង (ឈើទាល) ៣០០ដើម ព្កុល៥០ដើម ជើងគោ៣០ដើម និងរាំងទឹក២០ដើម។
– ប្រគេនកូនឈើចម្រុះជូនព្រះអង្គ ឆោម សារិន គង់នៅវត្តសុវណ្ណារាម ចំនួន៩០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិតាម៉ូតមានជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គគីរ៣០០ដើម ផ្តៀក៣០០ដើម និងឈើទាល៣០០ដើម។
– ផ្តល់កូនឈើចម្រុះជូនក្រុមហ៊ុនតូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ឯ.ក ចំនួន១,៥០០ដើម ដើម្បីប្រារព្ធ យុទ្ធនាការដាំដើមឈើ ដើម្បីពិភពលោកបៃតង។ កូនឈើទាំងនោះរួមមាន ធ្នង់៣០០ដើម បេង៣០០ដើម គ្រញូង៣០០ដើម ព្កុល៣០០ដើម និងរំដួល៣០០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ចំនួន២,២០០ដើម ដើម្បីយកទៅដាំលម្អសោភណភាព ក្នុងយុទ្ធនាការដាំកូនឈើតាមដងផ្លូវក្នុងក្រុងសៀមរាប។ កូនឈើទាំងនោះរួមមាន ត្របែកព្រៃ៤០០ដើម អំពិល១០០ដើម ធ្នង់១,០០០ដើម និងរំដួល៧០០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាងលោក ទី មេង ប្រធានក្រុមប្រឹក្សាឃុំឫស្សីលក ចំនួន១,២០០ដើម ដើម្បីយកទៅដាំតាមដីទំនេរក្នុងបរិវេណសាលារៀន ទីសាធារណៈ និងតាមដងផ្លូវ ក្នុងឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម បេង១០០ដើម ធ្នង់១០០ដើម ច្រេស១០០ដើម លឿងរាជ១០០ដើម ជើងគោ២៥ដើម ព្កុល២៥ដើម ឥន្ទនេល៥០ដើម ស្តៅ១០០ដើម រំដួល១០០ដើម កកោះ១០០ដើម គគីរ១០០ដើម និងផ្តៀក១០០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ឈួន នី តំណាងសហគ្រាសខ្មែរទំនើប ចំនួន១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណដីផ្ទាល់ខ្លួន និងតាមដងផ្លូវ ស្ថិតនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់២០០ដើម បេង២០០ដើម ឈើទាល២០០ដើម កកោះ២០០ដើម រំដួល១០០ដើម ក្ងោកតូច១០០ដើម ចាមរី១០០ដើម និងលឿងរាជ២០០ដើម។
– ផ្តល់កូនឈើចម្រុះជូនអ្នកស្រី សន រ័ត្ន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម គគីរ១០០ដើម កកោះ១០០ដើម ឈើទាល៥០ដើម និងរំដួល៥០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក នេត វាសនា ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ ចំនួន១២០ដើម ដើម្បីយកទៅដាំក្នុងបរិវេណដីផ្ទាល់ខ្លួន ស្ថិតនៅភូមិស៊ីលៀម ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម និងធ្នង់៧០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ចាន់ រដ្ឋា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណដីផ្ទាល់ខ្លួន ស្ថិតនៅភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់១,០០០ដើម បេង២៥០ដើម និងកកោះ២៥០ដើម៕