សម្ដេចតេជោ​ ហ៊ុន​ សែន​៖​ ខ្ញុំសូមពន្យល់និងដើម្បីជួយបញ្ជាក់ឲ្យបានច្បាស់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ពុំមែនពឹងផ្អែកលើលុយចិនទាំងស្រុងឡើយ !

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ និងជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​ថា៖ខ្ញុំសូមពន្យល់និងដើម្បីជួយបញ្ជាក់ឲ្យបានច្បាស់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ពុំមែនពឹងផ្អែកលើលុយចិនទាំងស្រុងឡើយ !

កម្ពុជា ពុំបានបោះបង់មិត្តណាមួយចោលឡើយ ! ការទំនាក់ទំនងជាមួយប្រទេសជាមិត្ត គឺសម្បូរបែប ដូចជាផ្កាចម្រុះពណ៌។ យើងរកស៊ីជាមួយប្រទេសជាច្រើនលើសកលលោក ហើយក៏មានប្រទេសជាច្រើន បានជួយដល់កម្ពុជា តែមិត្តចិន បានជួយដល់កម្ពុជា ក្នុងការបំពេញបន្ថែមនូវអ្វីដែលកម្ពុជាត្រូវការ ដែលពុំមានអ្នកណាមកជួយ។

ការលើកឡើងថា ព្រែកជីកនេះ បានបម្រើអោយនាវាយោធារបស់ចិន វាគ្រាន់តែជាក្តីស្រមៃរបស់អ្នកដែលច្រណែននឹងកម្ពុជាតែប៉ុណ្ណោះ ។
កុំបារម្ភនឹងកម្ពុជា ! កម្ពុជា ចេះគិតហើយ ! កម្ពុជាពេលនេះ ត្រូវកំណត់ជោគវាសនាដោយខ្លួនឯង !

-ការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាការឡើងកាន់អំណាចដោយការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ដូច អាមេរិក ដែល George W. Bush កូនរបស់លោក George Bush ដែរ !

-ប្រទេសកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម ! របបប៉ុលពត ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានសម្លាប់ប្រជាជនជិត៣លាននាក់ ក្នុងនោះមានបញ្ញាជនជាច្រើន ហេដ្ឋារចនាសម្ព័ន្ធប្រទេសត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ និងមានប្រទេសប៊ុលហ្គារីជាសាក្សីស្រាប់ ដែលបានមកឃើញ និងជួយកម្ពុជា នាឆ្នាំ១៩៧៩  នា ទ.វ ៨០ និង ៩០។

-រីឯបំណុលដែលកម្ពុជាបានខ្ចីពីបរទេស រួមទាំងប្រទេសចិន គឺជាកម្ចីសម្រាប់យកមកកសាងប្រទេស ដូចជា ផ្លូវ ស្ពាន ជាច្រើន និយាយរួម គឺចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹង ពុំមែនយកមកសម្រាប់ចំណាយចរន្តឡើយ។

ការសាងសង់ព្រែកជីកហ្វូណនតេជោ
PAS និង PPAP កាន់កាប់ភាគហ៊ុន ៥១% និង OCIC ៤៩% នៅក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ !

ការវិនិយោគរបស់កំពង់ផែទាំងពីរ នឹងគ្របដណ្តប់លើ ២១Km ហើយវាជាលើកដំបូងនៃការសាងសង់ និងមានគោលដៅសម្រាប់ប្រតិបត្តិការផ្លូវទឹក ស្របពេលដែល ៤៩%ទៀត នឹងគ្រប់គ្រងដោយ OCIC ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលបានចុះបញ្ជីជាសាធារណៈ និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) នឹងរួមគ្នាកាន់កាប់ភាគហ៊ុន ចំនួន ៥១% នៅក្នុង Funan Techo Inland Waterways and Logistics Co.Ltd មានភារកិច្ចអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃ ១,៧ពាន់លាន$ ។ ព្រែកជីកនេះមានប្រវែង ១៨០Km ចាប់ពីខេត្តកណ្តាល ដល់ខេត្តកែប ។

យោងតាមឯកសាររបស់ផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃនេះ ការវិនិយោគរបស់កំពង់ផែទាំងពីរ នឹងគ្របដណ្តប់លើព្រែកជីកក្នុងប្រវែង ២១Kmដំបូង ។ ពួកគេក៏នឹងរួមគ្នាធ្វើការតាមផ្លូវទឹកផងដែរ ។

PAS ដែលនឹងកាន់កាប់ ២៦% នៅក្នុងប្រតិបត្តិការនេះបាននិយាយថា ប្រតិបត្តិការនៃការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងជួយពង្រីកសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសកម្ពុជាទៅកាន់ដែនសមុទ្រ ។

ដូចគ្នានេះដែរ PPAP ដែលមានភាគហ៊ុន ២៥% បាននិយាយថាប្រតិបត្តិការរបស់ពួកគេ នឹងពង្រីកផ្លូវដឹកជញ្ជូនពីទីតាំងរបស់ខ្លួនទៅ « កំពង់ផែសមុទ្រក្នុងស្រុក និងគោលដៅអន្តរជាតិ » ។

ការរួមភាគហ៊ុននេះ គឺធ្វើឡើងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដល់ពួកគេក្នុងការវិនិយោគលើគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥សីហា២០២៤ ។

« PAS មានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសជាខ្លាំង ដែលលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជឿជាក់លើពួកយើង ហើយពួកយើង ពិតជាមានមោទនភាពចំពោះឱកាសក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ក្នុងវឌ្ឍនភាពរបស់កម្ពុជា » នេះជាការលើកឡើងរបស់ PAS ។

ទន្ទឹមនេះ ភាគហ៊ុនដែលនៅសល់ស្មើនឹង ៤៩% នឹងត្រូវកាន់កាប់ដោយក្រុមហ៊ុន Overseas Cambodia Investment Corp (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ។

ដំបូងឡើយ កម្ពុជារំពឹងថា ការវិនិយោគរបស់ចិននឹងជាផ្នែកមួយនៃការអភិវឌ្ឍន៍គម្រោងព្រែកជីកនេះ ដោយផ្អែកលើគម្រូសាងសង់-ប្រតិបត្តិការ-ផ្ទេរ ។

យ៉ាងណាមិញ អវត្តមាននៃការវិនិយោគពីបរទេសមានន័យថា ការបណ្តាក់ទុនពីក្នុងស្រុកនឹងកើតមានឡើងតាមរយៈភាពជាដៃគូទាំងសាធារណៈ និងឯកជន ។

...

ការកាន់កាប់ភាគហ៊ុនដោយកំពង់ផែកម្ពុជា និងក្រុមហ៊ុន OCIC នៅក្នុងកិច្ចប្រតិបត្តិការនេះ តំណាងឱ្យការអភិវឌ្ឍន៍ពេញលេញរបស់កម្ពុជា ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print