បញ្ជូនខ្លួនមុខសញ្ញាគ្រឿងញៀនប្រុសស្រីចំនួន​ ១៧នាក់ ទៅតុលាការ​ខេត្ត​បាត់ដំបង​ បន្តអនុវត្ត​នីតិវិធី​ច្បាប់​

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី​០៧​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុខសញ្ញាគ្រឿងញៀនប្រុសស្រីចំនួន​ ១៧នាក់ ទៅសាលាដំបូង​ខេត្ត​បាត់ដំបង​ ដើម្បី​អនុវត្ត​តាម​​ច្បាប់​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។

យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២ និង២៥នាទីរំលងអាធ្រាត្រ នៅចំណុចហាងខារ៉ាអូខេពិភពថ្មី ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាល ប្រឆាំងគ្រឿង បានចុះប្រតិបត្តិការ បង្ក្រាបបានករណីជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ១៧នាក់ ស្រី ០៩នាក់៖
១-ឈ្មោះ ឡេង ណារ័ត្ន ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង (ម្ចាស់ទីតាំង) ។
២-ឈ្មោះ សារី សាគី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកជួញដូរ) ។
៣-ឈ្មោះ សួន ម៉ាញ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (មេកាទាក់ទងយកថ្នាំញៀនមកលក់) ។
៤-ឈ្មោះ វិញ គឹមហ៊ាង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (មេកានាំនារីទៅកំដរភ្ញៀវប្រើប្រាស់ថ្នាំញៀន) ។
៥-ឈ្មោះ ឡុង ភារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
៦-ឈ្មោះ ផល ត្រូ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
៧-ឈ្មោះ ឃឹម វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
៨-ឈ្មោះ នួន សុខខេង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
៩-ឈ្មោះ ទី សាខន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
១០-ឈ្មោះ ភួន ជូអា ភេទស្រី អាយុ១៣ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
១១-ឈ្មោះ ហ៊ូ ស្រីដា ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (អ្នកប្រើប្រាស់) ។
១២-ឈ្មោះ មាន ស្រីភ័ក្រ ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
១៣-ឈ្មោះ ជា ស្រីលី ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (អ្នកប្រើប្រាស់) ។
១៤-ឈ្មោះ សេង វល័ក្ខ ហៅភា ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
១៥-ឈ្មោះ នុត នីម ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
១៦-ឈ្មោះ ស៊ុន ស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។
១៧-ឈ្មោះ អឿន សុខហេង ភេទស្រី អាយុ១៨ឆ្នាំ ភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (អ្នកប្រើប្រាស់) ។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០៣ថង់ ទម្ងន់ ១,១៣ក្រាម (ថ្នាំសុទ្ធ) ។
-ទូរស័ព្ទដៃចំនួន ១១គ្រឿង ។
-លោហៈធាតុពណ៌លឿង (ចិញ្ចៀន ០១វង់) ។
-ម៉ូតូចំនួន ០២គ្រឿង ។

...

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យខាងលើ​ រួមនឹងវត្ថុតាង​ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print