ភាគីចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយស៊ូដង់ដោយប្រាកដប្រជាដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌

ចែករំលែក៖

អន្តរជាតិ ៖ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី៦ខែសីហាឆ្នាំ២០២៤ ពេលថ្លែងសុន្ទកថាក្នុងកិច្ចប្រជុំបើកចំហនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាមនុស្សធម៌ស៊ូដង់ លោកDai Bingតំណាងរងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា ប្រឈមមុខនឹងបញ្ហាមនុស្សធម៌ស៊ូដង់ដែលមិនធ្លាប់ជួបប្រទះ សហគមន៍អន្តរជាតិគួរបន្តបង្កើនការយកចិត្តទុកដាក់និងផ្តល់ជំនួយបំពេញកិច្ចសន្យាស្តីពីការផ្តល់ជំនួយឧបត្ថម្ភរបស់ខ្លួនដើម្បីជួយស៊ូដង់ដោយប្រាកដប្រជាក្នុងការបន្ធូរបន្ថយវិបត្តិមនុស្សធម៌។

គេហទំព័រ «CCFR China state-controlled media » លោកបានថ្លែងថា ភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសភាពការណ៍មនុស្សធម៌ស៊ូដង់ ពិសេសវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរដែលបានលើកឡើងក្នុងរបាយការណ៍ពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ។សហគមន៍អន្តរជាតិមិនត្រឹមតែត្រូវជួយស៊ូដង់ដោយប្រាកដប្រជាដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌នាពេលបច្ចុប្បន្នតែប៉ុណ្ណោះទេ ប៉ុន្តែដៃគូអភិវឌ្ឍន៍ក៏គួរតែបង្កើនការគាំទ្រដល់ស៊ូដង់ក្នុងវិស័យធានាជីវភាពរស់នៅរបស់ប្រជាជននិងការអភិវឌ្ឍសេដ្ឋកិច្ចជាដើមផងដែរ ដើម្បីជួយស៊ូដង់ឱ្យលំនឹងសភាពការណ៍សេដ្ឋកិច្ច ខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់របស់ជម្លោះចំពោះសេដ្ឋកិច្ចនិងការរស់នៅរបស់ប្រជាជនដែលបណ្តាលមកពីការប៉ះទង្គិច។

លោកបានបន្តថា ភាគីចិនអំពាវនាវដល់ភាគីប៉ះទង្គិចឱ្យគោរពដល់កាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិ ជៀសវាងកុំបង្កផលប៉ះពាល់ដល់ជនស៊ីវិលឱ្យបានជាអតិបរមា។ភាគីចិនមានឆន្ទៈរួមជាមួយសហគមន៍អន្តរជាតិបន្តធ្វើការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបន្ធូរបន្ថយវិបត្តិមនុស្សធម៌ បញ្ចប់សង្រ្គាមនិងសម្រេចបាននូវសន្តិភាពយូរអង្វែង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print