លោកវរសេនីយ៍ឯក សៀ ទីន ត្រូវបានតែងតាំងជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាប។ នេះបើតាមអនុក្រឹត្យរបស់សម្តេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ហើយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។
លោក សៀ ទីន ជាកូនប្រុសលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមានតួនាទីជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថ រាជធានីភ្នំពេញ។
សូមអបអរសាទរ និងជូនលោកវរសេនីយ៍ ទទួលបានជោគជ័យសម្រាប់ភារកិច្ចថ្មី លើទឹកដីអង្គរ។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមី ខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា