ក្រុមហ៊ុនជប៉ុនភាគច្រើនមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចនៅប្រទេសថៃ

ចែករំលែក៖

ដោយយោងទៅតាមការស្ទង់មតិថ្មីមួយបានឱ្យដឹងថាពាណិជ្ជកម្មជប៉ុននៅក្នុង ប្រទេសថៃបានមើលឃើញពីសញ្ញាសេដ្ឋ កិច្ចដែលមានភាពប្រសើរឡើងនៅក្នុងពាក់កណ្តាលទី១នៃឆ្នាំ២០១៦នេះ ហើយបានរំពឹងថានឹងមានភាពល្អប្រសើរបន្តទៀតនៅពាក់កណ្តាលទី២នេះ។

...

ប៉ុន្តែក្រុមហ៊ុនជប៉ុនភាគច្រើននៅតែស្ទាក់ស្ទើរបង្កើនការវិនិយោគដដែលចំពេលដែលមានបញ្ហាដូចជាភាពស្ទួនគ្នានៅក្នុងដំណើរការគយតម្លៃប្រេងធ្លាក់ចុះនិងខ្វះ កម្លាំងពលកម្មជាដើម។

ដោយយោងទៅតាមលោក Hiroki Mitsumata ប្រធានស្ថាប័នពាណិជ្ជកម្មផ្ទៃក្នុងជប៉ុននិងជាប្រធានដឹកនាំការស្ទង់មតិនេះបានឱ្យដឹងថា ក្រុមហ៊ុន៣៣ភាគរយនឹងបង្កើនការវិនិយោគបន្ថែមទៀតនៅក្នុង ប្រទេសថៃ៣៥ភាគរយនឹងកាត់បន្ថយការ វិនិយោគរបស់ពួកគេ ហើយ២៧ភាគរយ នឹងរក្សាកម្រិតពាណិជ្ជកម្មដូចបច្ចុប្បន្ននេះ។

លោក Mitsumata បានមានប្រសា សន៍ថា តាមរយៈតួលេខទាំងនោះយើង មិនអាចនិយាយដោយផ្ទាល់ថាពួកគេនឹងចាកចេញពីប្រទេសថៃនោះទេ។

លោកបានបន្តទៀតថា អ្វីដែលខ្ញុំអាច និយាយប្រាប់អ្នកពីការស្ទង់មតិនេះគឺថាពួកគេកំពុងតែពិចារណាចំពោះជំហរនៃការវិនិយោគរបស់ពួកគេ។ ប្រសិនបើពួកគេមិនបង្កើតសមត្ថភាពឱ្យពេញលេញទេនោះ ពួកគេនឹងពិចារណាចំពោះការកាត់បន្ថយនូវការវិនិយោគរបស់ពួកគេដើម្បីអនុវត្ត តាមស្ថានភាពទីផ្សារ។

សូមបញ្ជាក់ថា ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី២៣ ខែឧសភា និងថ្ងៃទី១៥ ខែមិថុនា ជាមួយនឹងក្រុមហ៊ុន ជប៉ុនប្រមាណជា១.៧០៥ក្រុមហ៊ុននៅ ក្នុងប្រទេសថៃ។

លោក Mitsumata បានមានប្រសា សន៍ថាខណៈដែលវិស័យអាហារ សម្លៀកបំពាក់និងវិស័យគីមីកំពុងតែមានសកម្ម ភាពល្អនោះ ទស្សនវិស័យទៅលើវិស័យ ដែកម៉ាស៊ីននិងរថយន្តនៅតែធ្លាក់ចុះ ដដែល។

លោកបានបន្ថែមទៀតថា សកម្មភាពនៃការនាំចេញមានរូបភាពដូចគ្នាដោយ ការនាំចេញអាហារ សម្លៀកបំពាក់ និងគីមីមានសកម្មភាពល្អខណៈដែលវិស័យយានយន្ត និងដែកមិនសូវល្អ៕

japanese

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print