គណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ចុះស្វែងយល់ពីវិស័យយុត្តិធម៌ជាមួយសាលាដំបូងខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ គណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ដឹកនាំដោយ លោក អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ ព្រមទាំង អនុប្រធាន លេខាធិការ និងសមាជិក សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ។

ក្នុងជំនួបពិភាក្សាការងារជាមួយសាលាដំបូងខេត្តតាកែវ លោក អង្គ វង្ស វឌ្ឍានា បានមានប្រសាសន៍ថា បេសកកម្មរបស់គណៈកម្មការទី៦ មកកាន់ខេត្តតាកែវ នាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងបញ្ហាប្រឈមរបស់ខេត្ត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចដែលទទួលខុសត្រូវរបស់គណ:កម្មការ នៅក្នុងខេត្ត ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលត្រូវជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print