នគរបាលស្រុកសំឡូត និងស្រុករុក្ខគិរីប្រគល់គ្រាប់អោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រុកសំឡូត និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រុករុក្ខគិរី ប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឱ្យទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំនួន ០២ករណីផ្សេងគ្នា កាលពីថ្ងៃទី​០៧​ ខែសីហា​ ឆ្នាំ​២០២៤ម្សិលមិញនេះ​។

 ករណីទី១ កម្លាំងនគរបាលប៉ុស្ដិ៍កំពង់ល្ពៅ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានចុះពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋបានប្រទះឃើញ ។ ក្រោយពេលចុះត្រួតពិនិត្យប្រទះឃេីញប្រភេទគ្រាប់60mm ចំនួន០២គ្រាប់ នៅចំណុចភូមិព្រៃធំ ឃុំកំពង់ល្ពៅ និងក្បាលគ្រាប់បំផ្ទុះចំនួន ០៦គ្រាប់ នៅចំណុចភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ហើយសមត្ថកិច្ចបានចងខ្សែហ៊ុព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល ។

 ករណីទី២ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី បានចុះពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋឈ្មោះ មោង មុំ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិ មុខរាហ៍២ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅពេលដឹកគោយកទៅចង នៅខាងក្រោយផ្ទះ រួចបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី ។ 

ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញប្រភេទគ្រាប់ប្រភេទ 60mm ចំនួន០២គ្រាប់ ផលិតនៅប្រទេសចិន ហើយសមត្ថកិច្ចបានចងខ្សែហ៊ុព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។  

 ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកសំឡូត និងស្រុករុក្ខគិរីបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print