ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៣លើក (យប់ ១លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រី ១នាក់), រងរបួសសរុប ៨នាក់ (ស្រី ២នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី ១នាក់) រងរបួសស្រាល ៤នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៩នាក់ (យប់ ២នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់, ធ្ងន់ ៤នាក់, ស្រាល ៤នាក់) ៕
ដោយ ៖ សិលា
...