អង្គភាពយោធភូមិភាគទី៥ ៖ បុគ្គលឈ្មោះ មី ដារ៉ា បានប្រព្រឹត្តកំហុសឆ្គងល្មើស និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ជាច្រើនលើក ច្រើនសារ រហូតដល់រត់ការដោយសន្យានាំចូលក្របខ័ណ្ឌបម្រើកងទ័ព

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អង្គភាពយោធភូមិភាគទី៥ សូមគោររាជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន បុគ្គលដែលមាន ការពាក់ព័ន្ធ មេត្តាជ្រាបថា៖ ដោយមួយរយៈនេះ មានគណនីហ្វេសប៊ុក ដែលមានឈ្មោះ Mey Dara (https://www.facebook.com/dara.may.98) បានបង្ហោះខ្លឹមសារ ផ្សាយផ្ទាល់ និងធ្វើការបកស្រាយលើ បណ្តាញព័ត៌មាន (Cambodia Daily និងបណ្តាញព័ត៌មានប្រឆាំងមួយចំនួនទៀត) ដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាបានញុះញង់ លាបពណ៌ បំភ្លើសបំភ្លៃព័ត៌មានមិនពិត វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា។

អង្គភាពយោធភូមិភាគទី៥ សូមជម្រាបជូនថា៖ បុគ្គលឈ្មោះ មី ដារ៉ា ពិតជាធ្លាប់ធ្វើជាយោធិន នៅអង្គភាពយោធភូមិភាគទី៥ ពិតប្រាកដមែន ដោយបានចូលបម្រើកងទ័ពនៅឆ្នាំ១៩៩១ ដល់ឆ្នាំ២០២៣ ជាវរសេនីយ៍ នាយរងការិយាល័យអភិវឌ្ឍន៍យោធភូមិភាគទី៥ ក្នុងកំឡុងពេលបំពេញភារកិច្ចក្នុងអង្គភាព បុគ្គលនេះបានប្រព្រឹត្តកំហុសឆ្គងល្មើស និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ជាច្រើនលើក ច្រើនសារ និងបានធ្វើការអប់រំណែនាំពីសំណាក់ នាយការិយាល័យអភិវឌ្ឍន៍ ក៏ដូចជាថ្នាក់ដឹកនាំយោធភូមិ ភាគទី៥ ផងដែរ។

-ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បុគ្គល មី ដារ៉ា បានប្រព្រឹត្តនូវកំហុសយ៉ាងធ្ងន់ធ្ងរ ខុសពីបទវិន័យ ទូទៅ នៃកងយោធពលខេមរភូមិន្ទ ដោយបានឆបោកទឹកប្រាក់ពីប្រជាពលរដ្ឋចំនួន៧០០០ដុល្លារអាមេរិក (ប្រាំពីរពាន់) ពីឈ្មោះ សិន វិឆ័យប៉ូរ៉ា ដោយសន្យានាំចូលក្របខ័ណ្ឌបម្រើកងទ័ព នៅបញ្ជាការដ្ឋានយោធ ភូមិភាគទី៥ ដោយសាម៉ីខ្លួន ឈ្មោះ សិន វិឆ័យប៉ូរ៉ា រងចាំយូរមិនទទួលបានក្របខ័ណ្ឌតាមការសន្យា ក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងមក យោធភូមិភាគទី៥ ដើម្បីដោះស្រាយ។

-ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ក្រោយទទួលបានពាក្យបណ្ដឹង អង្គភាពបានចាត់តាំងក្រុមការងារ ដោះស្រាយដោយឲ្យបុគ្គល មី ដារ៉ា ប្រគល់ប្រាក់ចំនួន៧០០០ដុល្លារអាមេរិក (ប្រាំពីរពាន់) ជូនជនរងគ្រោះ វិញ និងធ្វើកិច្ចសន្យាជាលើកចុងក្រោយជាមួយអង្គភាពយោធភូមិភាគទី៥។

-ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បុគ្គល មី ដារ៉ា បានស្នើសុំទៅរៀន វគ្គបណ្តុះបណ្តាលសេនាធិការ បច្ចេកទេសយោធាជំនាន់ទី១៣ នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន ព្រៃផ្តៅ រយះពេល១ឆ្នាំ ក្រោយពីទទួលបានលិខិតផ្ទេរជីវភាពផ្តាច់ចេញពីអង្គភាពយោធភូមិភាគទី៥ ទៅក្រោមការគ្រប់គ្រងរបស់ វិទ្យាស្ថានបច្ចេកទេសយោធាតេជោ បុគ្គល មី ដារ៉ា បានលួចទាក់ទងជាមួយពួកឧទ្ទាមក្រៅច្បាប់ប្រឆាំង និងរាជរដ្ឋាភិបាលកម្ពុជានៅប្រទេសអូស្ត្រាលីដើម្បីទទួលបានឱកាសទៅរស់នៅប្រទេសអូស្ត្រាលី ក្រោម រូបភាពរងការកៀបសង្កត់ផ្នែកនយោបាយពីសំណាក់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ។

ក្រោយពេលបោះបង់ចោលអង្គភាព ទៅដល់ប្រទេសអូស្ត្រាលី នៅខែវិច្ឆិកា ឆ្នាំ២០២៣- បុគ្គលា មី ដារ៉ា បានបន្តវាយប្រហារកាន់តែខ្លាំងឡើង មកលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ក៏ដូច ជាកងយោធពលខេមរភូមិន្ទ ដើម្បីបានបន្តសិទ្ធិរស់ក្នុងប្រទេសអូស្ត្រាលី ក្រោមការរៀបចំរបស់ក្រមខ្មែរប្រឆាំងនៅប្រទេសអូស្ត្រាលី។

-ក្រៅពីប្រព្រឹត្តកំហុសនៅក្នុងអង្គភាព បុគ្គល មី ដារ៉ា ក៏បានប្រព្រឹត្តនូវបទល្មើសឆបោកមួយចំនួន ជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ផងដែរ។

ផ្អែកតាមមូលដ្ឋាន ទង្វើ និងការញុះញង់ បំបែកបំបាក់ ឲ្យមានការរើសអើង បំភ្លើសបំភ្លៃការពិត ក្នុងជួរកងទ័ព នៃកងយោធពលខេមរភូមិន្ទ របស់បុគ្គល មី ដារ៉ា ដូចបានជម្រាបជូនខាងលើ សូមសាធារណជន បណ្តាញផ្សព្វផ្សាយព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន បុគ្គល មី ដារ៉ា នេះមិនមែនជា យោធិន នៃកងយោធពលខេមរភូមិន្ទនោះទេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print