បុរសសន្តិសុខដែលយាមនៅហាង NHAM24 ហើយបានចាក់សំរាមចេញពីធុង ឲ្យហូរតាមទឹកភ្លៀង ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ហៅមកណែនាំអប់រំ និងឲ្យបង់ពិន័យចំនួន៤០ម៉ឺនរៀល

ចែករំលែក៖

ភ្នំពេញ ៖ បុរសសន្តិសុខដែលយាមនៅហាង NHAM24 ហើយបានចាក់សំរាមចេញពីធុង ឲ្យហូរតាមទឹកភ្លៀង ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ហៅមកណែនាំអប់រំ និងឲ្យបង់ពិន័យចំនួន៤០ម៉ឺនរៀល។

លោក សុក រ៉ាន់ អាយុ៥៩ឆ្នាំ បានទទួលស្គាល់កំហុស និងសុំទោសសាធារណជន ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយសន្យាថាលែងប្រព្រឹត្តទង្វើបែបនេះទៀតឡើយ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការរិះគន់យ៉ាងធ្ងន់ធ្ងរ ទៅលើបុរសវ័យចំណាស់ខាងលើនេះ បន្ទាប់ពីយកសំរាមចាក់ចោលបណ្ដែតតាមទឹកហូរ បង្ហាញឲ្យឃើញពីភាពអសីលធម៌ គ្មានគំនិតអភិវឌ្ឍន៍ស្រឡាញ់ បរិស្ថានសម្រាប់ខ្លួនឯង សង្គមជាតិ ឬគ្មានឧត្តមគតិ សិក្សា យល់ដឹងអ្វីទៅជាបញ្ហាប៉ះពាល់បរិស្ថានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ជាពិសេស សកម្មភាពបែបនេះ ងាយនឹងធ្វើឲ្យស្ទះលូ នៅក្នុងមូលដ្ឋាន ប៉ុន្តែសកម្មភាពរបស់គាត់ ហាក់គ្មានយល់អ្វីបន្តិចដែលហៅថាអំពើល្អ អំពើអាក្រក់ ។ ក្នុង facebook គឺមានការរិះគន់ច្រើនណាស់ ពីព្រោះថាសង្គមបច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងមានការយល់ដឹងច្រើន ក្នុងនោះត្រូវយល់ថា ប្រជាជនយើងម្នាក់ មានព័ត៌មាននៅក្នុងដៃម្នាក់។ អ្វីដែលអ្នកបានប្រព្រឹត្តអំពើខុសឆ្គងក្នុងសង្គម ប្រជាពលរដ្ឋតែងតែរិះគន់ និងធ្វើការស្ថាបនា ក៏ដូចជាបង្ហាញនូវភស្តុតាងរូបភាព ដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ដែលបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋយើងទាំងអស់គ្នា រួបរួមការពារបរិស្ថាន អនាម័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថានផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print