តំណាងអយ្យការសម្រេច ចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖  អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី9 ខេសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំងពីរនាក់ខាងលើ ពីបទ ហិង្សាដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខឃ្លាំង គ្មានលេខ ផ្លូវជាតិលេខ១ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៧ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ឋករណីក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០២នាក់ បានធ្វើសកម្មភាពប្រើដៃវាយជនរងគ្រោះម្នាក់ចំគល់ថ្គាមខាងឆ្វេងបណ្តាលឱ្យដួលម៉ូតូទៅលើផ្លូវ នៅចំណុច មុខឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ១ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២០ និង ៣០ នាទីយប់ ស្របពេលនោះក៏មានកម្លាំងសមត្ថកិច្ចដែលកំពុងល្បាត ក្នុងមូលដ្ឋានបានមកដល់ និងជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់ខាងលើ រួមនិងវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 11-5314 និងកាំបិតប៉័ងតោ១ដើម នាំយកមក សាកសួរ និងចាត់ការតាមនីតិវិធីច្បាប់តែម្តង។

បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print