មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ មនុស្ស​ម្នាក់ស្លាប់​ និងរបួសធ្ងន់ស្រាល ១២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ​ បានកើតឡើងចំនួន ៦លើក បណ្តាលឱ្យមនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ដូច្នេះ​សូមបងប្អូន​ប្រជាពលរដ្ឋ​បន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​ មិនត្រូវ​ប្រើប្រាស់ទូរស័ព្ទ​ ពេលលោកអ្នកកំពុង​បើកបរ!

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ៦លើក​នេះ​ រួមមាន​៖ (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ (ស្រី ០នាក់), រងរបួសសរុប ១២នាក់ (ស្រី ៥នាក់), រងរបួសធ្ងន់ ១២នាក់ (ស្រី ៥នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ៦នាក់)។

...

ជាមួយគ្នានេះ​ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ១នាក់, ធ្ងន់ ៨នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ២លើក (ស្លាប់ ០នាក់, ធ្ងន់ ៤នាក់, ស្រាល ០នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print