ខ្សែរត់រថភ្លើងដាច់ទូរក្រឡាប់ខ្លួនឯង នៅឃុំសំរុង ស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧និង១០នាទី លើដងផ្លូវដែក ក្បែរចំណុចចំណតរថភ្លើង ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយ ខ្លួនឯង រថភ្លើង ០១ខ្សែរ ប្រភេទដឹកទំនិញ ពណ៌ទឹក ប៊ិចលាយក្រហមឆ្នូតលឿង បិតលេខសម្គាល់លេខ 6535 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ខេត្តកំពត បើកបរដោយឈ្មោះ សាក់ វ៉ាន់ឌី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថភ្លើង ស្នាក់នៅក្នុងក្រុម ហ៊ុន ROYAL RAILWAY ហើយ រថភ្លើងខាងលើជាកម្មសិទ្ធរបស់ក្រុមហ៊ុន ROYAL RAILWAY ។

លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវចុះចំណតនិង រថភ្លើងមានល្បឿនលឿន ពេលមកដល់ចំណុចផ្លូវកោង បណ្ដាលឲ្យធ្លាក់ទៅខាងស្ដាំ រួចបានដាច់ទូររថភ្លើងពាក់ កណ្ដាល និងក្បាលរថភ្លើងមិនទាន់អស់ល្បឿន បានឈប់ពីកន្លែងកើតហេតុប្រហែល៤០០ម៉ែត្រទើបរថភ្លើងឈប់តែម្ដង ។

...

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឲ្យ មានមនុស្សរងរបួសឡើយ ខូចខាតផ្លូវដែក និងធ្លាក់ទូរកុងតឺន័រ ចំនួន០៤ទូរ ។ បច្ចុប្បន្ន រថភ្លើងខាងលើកំពុងឈប់នៅក្បែរស្ថានីយ៍រថភ្លើង ឃុំសំរុង ដោយរង់ចាំខាងក្រុមហ៊ុនរករថយន្ដស្ទួចទូរចេញពីកន្លែងកើតហេតុ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print