ភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ អតីត ឧកញ៉ា ខុន បញ្ចសិទ្ធិ (បច្ចុប្បន្នជាជនត្រូវចោទ ជាប់ឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារPJ) ជាប់ពាក់ព័ន្ធ បទល្មើសប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជ ក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់ គោរមងារជា ឧកញ៉ា ហើយ។
សូមរំលឹកថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ ជនត្រូវចោទ ខុន បញ្ចសិទ្ធិ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារPJ (ពីបទ កាន់កាប់ ប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និង ម្នាក់ទៀត ឈ្មោះ ជឿន ចុន ត្រូវបានចោទប្រកាន់ពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ )។ បន្ទាប់ពីត្រូវបាកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ខណៈដែល បុគ្គល ឈ្មោះ ខុន បញ្ចសិទ្ធិបាននាំក្នីគ្នាចូលក្លឹបកំសាន្ត Central.X នៅវេលាម៉ោង១២យប់រំលងអាធ្រាត្រ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម រួចបាញ់ចំនួន១គ្រាប់ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនភ្លាមៗ។
សូមបងប្អូនត្រូវយល់ថា ៖ កាំភ្លើង ! ៩៩%គឺកម្ម»៕ ដោយ រ៉ារ៉ា