ជនជាតិចិនម្នាក់ដែលជួញដូរគ្រឿងញៀន ទម្ងន់ប្រមាណ ០២ គីឡូក្រាមត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការហើយ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខេសីហា ឆ្នាំ២០២៤ បានបញ្ជាក់តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យ ខាងលើ និងបក្ខពួក ពីបទ ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមជម្រាបថាកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានបង្ក្រាបករណីគ្រឿងញៀន គោលដៅទី១ នៅចំណុចផ្លូវបេតុង ជិតផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចអាគារ The Peak បន្ទប់លេខ ៣៨១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដកហូតបានវត្ថុតាងពីជនសង្ស័យ ១.ឈ្មោះ វ៉ង អ៊ុន ឈិង (WANG YUNCHENG) ភេទប្រុស កើតឆ្នាំ១៩៨៧ ជនជាតិចិន នូវសារធាតុញៀន ប្រភេទ (MDMA) ទម្ងន់ ១.៨៤៥,៨២ ក្រាម, ប្រភេទ មេតំហ្វេតាមីន ទម្ងន់ ០,២១ ក្រាម និងសារធាតុមិនច្បាស់លាស់ ទម្ងន់ ១៨៣,៥៨ ក្រាម ។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណី គ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

បច្ចុប្បន្នជនត្រូវចោទ កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្ត អាចសម្រេចឃុំខ្លួន ឬ អនុញ្ញាតឲ្យនៅក្រៅឃុំ តាមឆន្ទានុសិទ្ធិរបស់ចៅក្រម៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print