លោកស្នងការនគរបាលខេត្តព្រៃវែងសាងប្រវត្តិសាស្ត្រមុនគេ បង្កើតទីបញ្ជាការស្រាលចល័ត សម្រាប់ក្រុមប្រតិបត្តិការណ៍បង្ការបង្ក្រាបបទល្មើស

ចែករំលែក៖

ខេត្តព្រៃវែង ៖ ដើម្បីព្រៃវែង ដើម្បីប្រជាពលរដ្ឋខេត្តព្រៃវែង ទទួលបានសេវាសាធារណៈ លឿន រហ័ស ងាយស្រួល មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ បង្ក្រាបបទល្មើសដែលមានក្នុងមូលដ្ឋានឱ្យបានលឿនបំផុត លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានសាងប្រវត្តិកើតចេញពីការច្នៃប្រឌិតកន្លែងធ្វើការចល័តតាមរយៈរថយន្តជូនដល់មន្ត្រីនគរបាលគ្រប់ជំនាញ សម្រាប់ជាកន្លែងធ្វើការ បម្រើសេវាជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការថា ៖ ទីបញ្ជាការស្រាលចល័ត សម្រាប់ក្រុមប្រតិបត្តិការណ៍បង្ការបង្ក្រាបបទល្មើស ។ ឈុតនេះមានសមាជិកជាច្រើននាក់ប្រចាំការ ២៤ លើ ២៤ម៉ោង ក្រុមស្រាវជ្រាវស៊ើបអង្កេត ក្រុមបង្ក្រាប ក្រុមកសាងសំណុំរឿង ។ល។ ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងអាចនឹងចូលដាក់ពាក្យបណ្តឹងនានាៗផងដែរប្រសិនឃើញក្រុមបញ្ជាការចល័តនេះឈរជើងនៅទីណា ។ ក្រុមនេះផ្តោតសំខាន់លើការសម្អាតគ្រឿងញៀន ចោរកម្ម និងក្មេងទំនើង ។ ខ្ញុំចូលចិត្តការណែនាំ ប្រកាសព្រមានដើម្បីបង្ការ ក៏ប៉ុន្តែបើកើតមានបទល្មើស ទោះតម្លៃណាក៏មិនខ្លាចនឹងបង្ក្រាប ។ សូមពលរដ្ឋព្រៃវែងចូលរួម ជឿជាក់ និងផ្តល់ការសហការគ្រប់ជ្រុងជ្រោយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print