រថយន្តកាមរីបេីកកៀររថយន្តអាលហ្វាតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តកាមរីមួយគ្រឿងបេីកលឿនវ៉ាជែងទៅកៀររថយន្តស៊េរីទំនេីបម៉ាកអាលហ្វាតបណ្តាលឱ្យរងការខូចខាត​ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច​ ថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២៤​ នៅលេីកំណាត់ផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាកអាលហ្វាត​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ22BZ8461. ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកកាមរី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BJ7606 ធ្វេីដំណេីរមកពីក្រោយវ៉ាជែងក៏ជ្រុលទៅបុកកៀរ​ ររយន្តអាលហ្វាតបណ្តាលឱ្យរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយភាគីខាងរថយន្តកាមរីចេញថ្លៃជួសជុលទៅលេីរថយន្តអាលហ្វាតដេីម្បីបញ្ចប់រឿង៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print