កំណែសន្លឹកកិច្ចការការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា បានចាប់ផ្តើមនៅសាលាភូមិន្ទរដ្ឋបាល

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីពិនិត្យការចាប់ផ្ដើមកំណែសន្លឹកកិច្ចការ និងជាសាក្សីនៃកំណែសន្លឹកកិច្ចការបេក្ខជន ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យដំណើរការកែសន្លឹកកិច្ចការបេក្ខជន ដែលបានប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី២) នៅសាលាភូមិន្ទរដ្ឋបាល ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា រយៈពេល ១ថ្ងៃពេញ ដែលមានបេក្ខជន ៤,៣២១នាក់ ត្រូវបានបែងចែកជា ២មណ្ឌល បានបញ្ចប់ទៅដោយរលូន ហើយសន្លឹកកិច្ចការរបស់បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូនៅបឋមសិក្សា វិញ្ញាសាសរសេរលើកទី២ ទាំង ២វគ្គ ត្រូវបានរៀបចំវេចខ្ចប់ដោយសម្ងាត់ ហើយដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print