ម៉ូតូzoomer បើកជែងរថយន្តបណ្ដាលឲ្យបុកម៉ូតូនៅខាងមុខរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនកម្មកររោងចក្រកាត់ដេរម្នាក់ បើកម៉ូតូzoomerបោះពួយយ៉ាងលឿន វ៉ាជែងរថយន្តនៅខាងមុខមិនផុត បណ្ដាលឲ្យបុកម៉ូតូមួយគ្រឿងទៀត ពេញមួយទំហឹង ដែលធ្វើដំណើរច្រាស់គ្នា រងរបួសធ្ងន់ទាំង០៣នាក់សង្ខាង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៨និង៣០នាទី នៅលើផ្លូវជាតិលេខ១២១០ ស្ថិតលើស្ពានកំពង់ស្វាយ ក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ម៉ូតូបង្ករម៉ាកHONDA Zoomer (ហ្សូមើ)ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1FZ-3220 បើកបរដោយឈ្មោះ ហ៊ី សៀកហេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល(រងរបួសធ្ងន)។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកHonda Beat(ប៊ីត) ពណ៍ស ពាក់ស្លាកលេខកណ្ដាល1AE- 0409 បើកបរដោយឈ្មោះ កែម ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល និងអ្នករួមដំណើរឈ្មោះ ជ័យ សុខចាន់ ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅជាមួយគ្នា។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុ​ខាងលើ មានម៉ូតូមួយគ្រឿង ម៉ាកHonda Beat(ប៊ីត) ពណ៍ស ពាក់ស្លាកលេខកណ្ដាល1AE 0409 បើកបរដោយឈ្មោះ កែម ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង និងអ្នករួមដំណើរឈ្មោះ ជ័យ សុខចាន់ ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅជាមួយអ្នកបើកបរ បានបើកបរក្នុងទិសដៅពីរជើងទៅត្បូង ពេលបើកបរមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក់មួយគ្រឿង ម៉ាកHONDA Zoomer (ហ្សូមើ)ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FZ-3220 បើកបរដោយឈ្មោះ ហ៊ី សៀកហេង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ(មិនពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ដែលបើកបរក្នុងទិសដៅពីត្បូងទៅជើងហើយបានវ៉ារថយន្តនៅខាងមុខហើយក៏ បានមកបុកជាមួយម៉ូតូBeatប៊ីតបណ្ដាលឲ្យដួលម៉ូតូទាំងពីរ ។ ករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំង០២ និងអ្នករួមដំណើរ រងរបួសធ្ងន់ ទាំងបីនាក់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
ចំណែកអ្នករបួសទាំងបី ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ រៀងៗខ្លួន។
ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពី​
+អ្នកបើកបរម៉ូតូម៉ាកHonda Zoomer បើកបរវ៉ាររថយន្ត មានកាធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន
ទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print