វិទ្យុ Sham FM បានដកស្រង់សម្តីប្រធានមជ្ឈមណ្ឌលរញ្ជួយដីជាតិស៊ីរី លោក Raed Ahmad ដែលនិយាយថា ការរញ្ជួយដីទាំងនេះអាចជាសញ្ញាផ្តល់ជាមុននៃការរញ្ជួយដីខ្លាំងជាងនេះនៅពេលដ៏ខ្លីខាងមុខ។
មជ្ឈមណ្ឌលគ្រោះរញ្ជួយដីជាតិស៊ីរី បាននិយាយថា នៅល្ងាចថ្ងៃទី១២ ខែសីហា ការរញ្ជួយដីពីរកម្រិត ៣.៧ និង ៥.៥ បានកើតឡើងរយៈពេល២ម៉ោងពីគ្នា នៅក្នុងតំបន់មួយ ចម្ងាយ២៨គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Hama ភាគកណ្តាលប្រទេសស៊ីរី។
ការរញ្ជួយដីត្រូវបានគេដឹងក្នុងខេត្តមួយចំនួនរបស់ស៊ីរី។ បច្ចុប្បន្នមិនទាន់មានតួលេខអ្នកស្លាប់ ឬខូចខាតនៅឡើយទេ ។ វិទ្យុ Sham FM បានដកស្រង់សម្តីប្រធានមជ្ឈមណ្ឌលរញ្ជួយដីជាតិស៊ីរី លោក Raed Ahmad ដែលនិយាយថា ការរញ្ជួយដីទាំងនេះអាចជាសញ្ញានៃការរញ្ជួយដីខ្លាំងជាងនេះ។
ទន្ទឹមនឹងនោះ ទូរទស្សន៍រដ្ឋស៊ីរីបានណែនាំប្រជាជនឱ្យប្រុងប្រយ័ត្ន ព្រោះអាចមានការរញ្ជួយដីជាច្រើនទៀតកើតឡើងមានកម្រិតខ្លាំង។ ប្រជាជននៅតំបន់ខ្លះនៃទីក្រុង Hama និងរដ្ឋធានី Damascus បានជ្រើសរើសស្នាក់នៅខាងក្រៅ ដោយសារការភ័យខ្លាចនៃការរញ្ជួយដីដ៏ខ្លាំងដែលអាចកើតមាន។
នៅឆ្នាំ 2023 គ្រោះរញ្ជួយដីកម្រិត 7.8 រ៉ិចទ័រ បានកើតឡើងនៅក្នុងទីក្រុង Türkiye និងភាគខាងជើង និងភាគខាងលិចប្រទេសស៊ីរី ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងឆក់យកជីវិតមនុស្សជិត 47.000 នាក់ ៕ ដោយធីរីណា
រូបថត: TTXVN