នគរបាលបញ្ជូនជនជាតិចិនឆ្លងដែនជួញដូរគ្រឿងញៀន ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនម្នាក់ជួញដូរគ្រឿងញៀននិងប្រើប្រាស់គ្រឿងញៀនត្រូវកម្លាំង នគរបាលខេត្តបញ្ជូនទៅកាន់សាលាដំបូងនៅថ្ងៃទី12 ខែសីហា ឆ្នាំ2024។
លោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ តុង ឃឺជីង ភេទប្រុសអាយុ39ឆ្នាំ(ជនជាតិចិនតៃវ៉ាន់) ស្នាក់នៅភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកបានបញ្ជាក់ថាៈកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាល បានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ម្នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន8ថង់ និងសម្ភារៈប្រើប្រាស់មួយចំនួនដែលឃាត់កាលពីថ្ងៃទី10 ខែសីហា ឆ្នាំ2024នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ម្នាក់ និងវត្ថុតាងគ្រឿងញៀនត្រូវបាននាំយកសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តន៍តាមច្បាប់៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print