រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគាំទ្រ នូវប្រសាសន៍របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ជូនដល់ជនរួមជាតិខ្មែរបានយល់ពីសារៈសំខាន់ និង ផលប្រយោជន៍របស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ៖ ខ្ញុំសូមគាំទ្រ នូវប្រសាសន៍របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ជូនដល់ជនរួមជាតិខ្មែរបានយល់ពីសារៈសំខាន់ និង ផលប្រយោជន៍របស់កម្ពុជា។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និង ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដាច់ខាតការពារ រដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ ការពារឱ្យខាងតែបាន រាជរដ្ឋាភិបាលស្រប់ច្បាប់ ផលប្រយោជន៍ជាតិ ការពារ រក្សា សន្តិសុខប្រជាជាតិ ក្នុងតម្លៃណាក៏ដោយ ឱ្យមិនអាចឱ្យជនណា ក្រុមណាមកបំផ្លិចបំផ្លាញជាដាច់ខាត។

❌️«សូមមេត្តាកុំឆ្លងផុតពី បន្ទាត់ក្រហមឱ្យសោះ» ❌️

សូមបងប្អូនជនរួមជាតិមួយចំនួនតូច(រស់នៅកម្ពុជា ឬក្រៅប្រទេស) សូមឈប់ជឿតាមការញុះញង់ពីជនអគតិពីខាងក្រៅប្រទេស ដែលមានបំណងអាក្រក់ ចង់ឱ្យកម្ពុជា ធ្លាក់ទៅរកសង្គ្រាម ឬការបែកបាក់ផ្ទៃក្នុង ដូចប្រទេសមួយចំនួនដែលកំពុងតែជួបវិបត្តិ ដោយមជ្ឈដ្ឋានខាងក្រៅ( បដិវត្តន៍ពណ៌ ជាដើម)។ សូមឈប់សង្ស័យលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងសូមរួមគ្នាធ្វើឱ្យកម្ពុជាខ្លាំង រុងរឿង កម្ពុជាអភិវឌ្ឍន៍ស្មើមុខ ស្មើមាត់ដូចប្រទេសជិតខាង និងប្រទេសដ៏ទៃទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print