នាយករដ្ឋមន្ត្រីអង់គ្លេស ជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៉ីរ៉ង់

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃចន្ទ ទី១២ ខែសីហា ដោយស្នើសុំឱ្យរូបលោកបញ្ចៀសការវាយប្រហារលើអ៉ីស្រាអែល ពីព្រោះសង្រ្គាមមិនស្ថិតក្នុងផលប្រយោជន៍របស់នរណាម្នាក់នោះទេ។

តាមការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស កិច្ចសន្ទនារវាងលោក Starmer ជាមួយលោក Pezeshkian ធ្វើឡើងក្រោមក្របខ័ណ្ឌដើម្បីបន្ធូរបន្ថយភាពតានតឹង នៅក្នុង តំបន់មជ្ឈិមបូព៌ា ចំពោះមុខការគំរាមសងសឹកពីអ៉ីរ៉ង់ និងក្រុមហេសបូឡាហ៍ ប្រឆាំងនឹងអ៉ីស្រាអែល ជុំវិញការសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស់ លោក Ismail Haniyeh លើទឹកដីអ៉ីរ៉ង់ និងមេបញ្ជាការក្រុមហេសបូឡាហ៍ លោក Fuad Shukr ក្នុងទីក្រុងបេរូត ប្រទេសលីបង់។ ក្នុងកិច្ចសន្ទនានោះដែរ លោក Starmer បានប្រាប់លោក Pezeshkian ថា លោកផ្ទាល់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងសព្វថ្ងៃ នៅក្នុងតំបន់មជ្ឈិមបូព៌ា និងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ បន្ធូរបន្ថយជម្លោះ ព្រមទាំងបញ្ចៀសការប្រឈមមុខដាក់គ្នា។
សារព័ត៌មាន Sky News ដែលបានរាយការណ៍មុនគេពីកិច្ចសន្ទនារវាងលោក Starmer និងលោក Pezeshkian បានឱ្យដឹងថា កិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំ នៃប្រទេសទាំង២ មានរយៈពេល៣០នាទី ហើយបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសចូលរួមក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំអឺរ៉ុបដទៃទៀត កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ពាក់ព័ន្ធនឹងវិបត្តិនៅមជ្ឈិមបូព៌ា។
សេតវិមាន កាលពីថ្ងៃចន្ទ ទី១២ ខែសីហា ក៏បាននិយាយដែរថា អ៉ីរ៉ង់អាចនឹងបើកការវាយប្រហារធំមួយលើអ៉ីស្រាអែល លឿនបំផុតអាចនៅក្នុង សប្ដាហ៍នេះ៕ ដោយធីរីណា

...

រូបថត​: Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print