បញ្ជូនខ្លួន​ជនជាតិចិនចំនួន​ ២នាក់​ និងខ្មែរម្នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើសនាំចូល ចែកចាយ អំបោះដេររបួស ម៉ាក ETHILON ក្លែងក្លាយ និងសម្ភារបរិក្ខាពេទ្យខុសច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី១៤​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានបញ្ជូនជនសង្ស័យចំនួន​ ៣នាក់ (ចិន២នាក់) ទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​ពាក់ព័ន្ធបទល្មើសនាំចូល ចែកចាយ អំបោះដេររបួស ម៉ាក ETHILON ក្លែងក្លាយ និងសម្ភារបរិក្ខាពេទ្យខុសច្បាប់។

បេីតាមការ​បញ្ជាក់ពី​នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា​ កម្លាំងជំនាញ​ បានបឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ចិន២នាក់) និងបុគ្គលិក​ជាជនជាតិ​ខ្មែរ​ម្នាក់​ ពាក់ព័ន្ធករណីនាំចូល ចែកចាយ ផលិតផលអំបោះដេររបួសម៉ាក ETHILON ក្លែងក្លាយ ដែលសមត្ថកិច្ចជំនាញកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រចាំបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប សាខារាជធានីភ្នំពេញ និងមន្ត្រីជំនាញនៃក្រសួងសុខាភិបាល រួមនឹងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាប កាលពីថ្ងៃទី១២ និង១៣ ខែសីហាឆ្នាំ២០២៤ នៅឱសថស្ថានបីកន្លែងក្នុងសង្កាត់អូឡាំពិក និងទីតាំងស្តុក នៅសង្កាត់ផ្សារដេប៉ូ២ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការរយៈពេល២ថ្ងៃនេះ សមត្ថកិច្ចបានរកឃើញ និងដកហូតសម្ភារៈវត្ថុតាងរួមមាន៖ អំបោះដេររបួសម៉ាក ETHILON ក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Johnson & Johnson សរុបចំនួន 4,495 ប្រអប់ រួមនឹងសម្ភារបរិក្ខារពេទ្យ ដែលគ្មានច្បាប់ជាច្រើនប្រភេទថែមទៀត ។

...

សូមបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន Johnson & Johnson របស់សហរដ្ឋអាមេរិក និងការស្រាវជ្រាវស៊ើបអង្កេត របស់សមត្ថកិច្ចជំនាញ កម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រហូតឈានទៅដល់ការបង្ក្រាបជាក់ស្ដែងនៅពេលនេះ ហើយសម្ភារៈវត្ថុតាងទាំងអស់ត្រូវបានដកហូតជាបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីវិនិច្ឆ័យតាមច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print