សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ស្ដីពីការចោទប្រកាន់ជនសង្ស័យជាក្មេងទំនើងចំនួន ១៣នាក់​ និងបក្ខពួក ពាក់ព័ន្ធនឹងករណីប្រមូលផ្តុំគ្នាប្រដាប់ដោយដាវ និងកាំបិតផ្គាក់នៅទំនប់ដីថ្មី

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅល្ងាចថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី កាន់កាប់ ឬ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ដែលបង្កដោយក្មេងទំនើងចំនួន ១៣ នាក់ (អនីតិជនចំនួន ០១ នាក់) និងបក្ខពួក ផ្សេងទៀត បាននាំគ្នាធ្វើសកម្មភាពប្រមូលផ្តុំគ្នានៅទំនប់ដីថ្មីដោយបានយកដាវកែច្នៃ និងកាំបិតផ្គាក់មកចែកគ្នា ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចបានមកដល់ទីតាំងខាងលើ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ (អនីតិជន ចំនួន ០១ នាក់) ។ ចំណែកឯជនសង្ស័យចំនួន ១១ នាក់ និងបក្ខពួកផ្សេងទៀត បានបន្តរត់គេចខ្លួន ។ 

ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង និងរបាយការណ៍របស់ មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ ជនសង្ស័យចំនួន ១៣ នាក់ (អនីតិជនចំនួន ០១ នាក់) និងបក្ខពួក ពីបទ កាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយ គ្មានការអនុញ្ញាត (ដាវកែច្នៃ និងកាំបិតផ្គាក់) ប្រព្រឹត្តនៅចំណុចទំនប់ដីថ្មី ស្ថិតនៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print