សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោមនយោបាយឈ្នះឈ្នះ កម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនលើគ្រប់វិស័យ មានការទទួលស្គាល់ជាអន្តរជាតិ មានការគោរពប្រតិបត្តិសាសនាដោយសេរី គ្មានការរើសអើង

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់នីតិកាលនៃរដ្ឋសភា កម្ពុជាបច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យ មានការទទួលស្គាល់ជាអន្តរជាតិ មានការគោរពប្រតិបត្តិសាសនាដោយសេរី គ្មានការរើសអើង ដែលជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងឡើងឡើងវិញដ៏លំបាករបស់រាជរដ្ឋាភិបាលក្នុងរយៈពេលជាង៤ទសវត្សកន្លងទៅនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ទោះបីជាប្រទេសជាតិត្រូវបានរំដោះ គ្រប់វិស័យមានការអភិវឌ្ឍន៍ ហើយសិទ្ធិក្នុងការប្រតិបត្តិជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ត្រូវបានធានាយ៉ាងពេញលេញក៏ដោយ ប៉ុន្តែកង្វះធនធានមនុស្សដែលមានការយល់ដឹងជ្រៅជ្រះលើទម្រង់នៃពិធីកម្មផ្សេងៗ និងធនធានសម្ភារៈគម្បីក្បួនច្បាប់ដែលជាត្រីវិស័យសម្រាប់តម្រង់ទិសក្នុងការរៀបចំពិធីកម្មទាំងនេះ នៅបន្តជួបនូវបញ្ហាប្រឈម។

ទោះយ៉ាងណា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា លទ្ធផលនៃការប្រតិបត្តិជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងនៅមិនទាន់មានភាពត្រឹមត្រូវច្បាស់លាស់និងឯកភាពគ្នា នៅឡើយ ដូច្នេះការតម្រង់ទិសតាមរយៈការបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ច ក្រមសីលធម៌របស់អាចារ្យខ្មែរគឺជាយន្តការចាំបាច់និងមានសារៈសំខាន់។
សម្តេចធិបតីនាយករដ្ឋមន្រ្តីអះអាងថា បើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសហើយធ្វើឲ្យបាត់បង់ទឹកដីខេត្តចំនួនបួន ដែលដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះសូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ! ទាក់ទងនឹងបញ្ហាខាងលើនេះសម្តេចធិបតី សូមអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋសូមកុំឈ្លោះប្រកែកគ្នា ជេរគ្នា ដោយសារបញ្ហានេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print