អ្នកវិភាគសេដ្ឋកិច្ចម្នាក់នៅកម្ពុជា បានជូនសារថា ចម្ការ គាត់ស្ថិត នៅ ក្នុង ខេត្ត មណ្ឌលគីរី មិន ឆ្ងាយ ពី ព្រំដែន វៀតណាម ទេ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សា គោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ចម្នាក់នៅកម្ពុជា បានជូនសារថា ចម្ការ ខ្ញុំ ស្ថិត នៅ ក្នុង ខេត្ត មណ្ឌលគីរី មិន ឆ្ងាយ ពី ព្រំដែន វៀតណាម ទេ។ លោកថា ៖ ខ្ញុំ បាន វិនិយោគ ទុន នៅ ចម្ការ នេះ អស់ រយៈពេល ១២ ឆ្នាំ មក ហើយ ក្នុង គោលបំណង រយៈពេល វែង ។

លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សា គោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ចម្នាក់នៅកម្ពុជា បន្តថា ៖ ខ្ញុំ មាន ការ ទុក ចិត្ត លេី រដ្ឋាភិបាល កម្ពុជា ក្នុង ការ អភិវឌ្ឍ តំបន់ ត្រីកោណ ដោយ មាន ចំណង ទាក់ទង ប្រកបដោយ ការ ចំណេញ ទាំង អស់ គ្នា ជាមួយ ប្រទេស ជិតខាង។

សូមអរគុណ សម្រាប់ការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងយល់ពីគុណប្រយោជន៍យ៉ាងធំធេងនៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ CLV-DTA!
ដោយឡែក នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាការបាត់បង់គឺជាអ្វីដែលពលរដ្ឋគ្រប់រូបព្រួយបារម្ភ ក្នុងនោះក៏មានសម្ដេចផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានពន្យល់ជាថ្មីពីការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ ដោយបានធានាថានឹងមិនបាត់បង់ទឹកដីដូចការព្រួយបារម្ភរបស់ពលរដ្ឋមួយចំនួននោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវទៅដល់អ្នកស្រប មិនស្រប និងអ្នករក្សាផ្លូវកណ្ដាលក្នុងករណី CLV សូមប្រកាន់នូវការបញ្ចេញមតិរៀងៗខ្លួនតែសុំកុំធ្វើសកម្មភាពណាដែលប៉ះពាល់ទៅដល់សន្តិសុខជាតិនិងប៉ះពាល់ទៅដល់ការបែកបាក់ជាតិ។
សម្ដេចធិបតីថា ៖ ការបែកបាក់គឺជាមូលហេតុនៃការបាត់បង់ទឹកដី ធ្លាក់ចុះអរិយធម៌ និងវប្បធម៌របស់ជាតិ។ ការថែរក្សាបាននូវសន្តិភាពស្ថេរភាពនឹងរក្សាបាននូវសាមគ្គីភាពជាតិ និងការរីកចម្រើនរបស់ជាតិឡើងវិញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print