មន្រ្តីកត់ត្រាប្រវត្តិសាស្ត្រ រយៈពេល២៦ឆ្នាំ របស់សម្តេចតេជោ បានអះអាងថា សម្តេចតេជោ មិនបានកាត់ដីឱ្យប្រទេសណាមួយសូម្បីតែ ១មីលីម៉ែត្រ…

ចែករំលែក៖

ភ្នំពេញ ៖ មន្រ្តីកត់ត្រាប្រវត្តិសាស្ត្រ រយៈពេល២៦ឆ្នាំរបស់សម្តេចតេជោ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអះអាងថា សម្តេចតេជោ ហ៊ុន សែន មិនបានកាត់ដីឱ្យប្រទេសណាមួយសូម្បីតែ១មិលី្លម៉ែត្រ, សម្តេចតេជោយកចិត្តទុកដាក់កែប្រែតំបន់ធ្លាប់មានជម្លោះឱ្យទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍស្របតាមច្បាប់ជាតិ ច្បាប់អន្តរជាតិនិងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា  រាល់ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងភ្ញៀវបរទេស បានអះអាងថារយៈពេល២៦ឆ្នាំកន្លងមកនេះ សម្តេចតេជោ មិនបានកាត់ដីឱ្យប្រទេសណាមួយសូម្បីតែ១មិលី្លម៉ែត្រ, ប៉ុន្តែសម្តេចតេជោ តែងតែយកចិត្តទុកដាក់ព្យាយាមជំរុញការកែប្រែតំបន់ដែលធ្លាប់មានជម្លោះ តំបន់ដែលធ្លាប់តែកើតសង្គ្រាមឱ្យទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ការចញមកបញ្ជាក់បែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងបន្ទាប់ពីក្រុមចលនាមួយក្តាប់តូចកំពុងធ្វើសកម្មភាពញុះញង់ចេញពីក្រៅប្រទេស អុជអាលឱ្យមានបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឱ្យដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ខេត្តចំនួន៤ រួមមាន៖ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឱ្យទៅវៀតណាម។ ចេតនារបស់ក្រុមជ្រុលនិយមគឺប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា តែប៉ុណ្ណោះ។

ជាមួយគ្នានេះ «កម្មករ កម្មការិនី និងប្រជាពលរដ្ឋជាងមួយពាន់នាក់ ដែលចូលរួមក្នុងយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ « កម្ពុជាស្អាត ខ្មែរធ្វើបាន» បានគាំទ្រកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា និងស្នើសុំឱ្យមានការអភិវឌ្ឍដើម្បីការងារ ជីវភាពល្អប្រសើរ និងការអភិវឌ្ឍកម្ពុជា។

សូមបញ្ជាក់ថា ពួកអគតិក្រៅច្បាប់កំពុងចង់ឱ្យប្រទេសយើងធ្លាក់ចុះ ពួកអគតិទាំងនោះ ចង់ឱ្យយើងបាត់បង់សេដ្ឋកិច្ច ឱ្យយើងបាត់បង់ការប្រកួតប្រជែង ដើម្បីកុំឱ្យមានការអភិវឌ្ឍនៅតាមតំបន់ជាប់ព្រំដែនទាំងនោះ។ ពួកគាត់ចង់ឱ្យគេយកដីរបស់ខ្មែរយើងនេះឯង។

«តាមពិត ពួកគាត់មានការស៊ុមគ្រលុំគ្នា ដើម្បីបង្កបញ្ហានៅក្នុងសង្គមកម្ពុជា ពួកគាត់ទាំងអស់នោះទេ ដែលចង់ឱ្យមានការបាត់បង់ទឹកដីនោះ។ ពួកគាត់ទេ ដែលបានចុះហត្ថលេខាជាមួយ កុក ស ប្រគល់ដីឱ្យគេ»។ លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែម៕ ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print