ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ ទាំងអស់ នារសៀលថ្ងៃទី១៦សីហា ឆ្នាំ២០២៤ បានជួបជុំគ្នានៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដើម្បីបង្ហាញសារគាំទ្រ លើរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA និងប្រឆាំងដាច់ ខាតចំពោះក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងពិធីនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញបានស្រែកព្រមៗគ្នាថា៖ «យើងខ្ញុំទាំងអស់គ្នាមន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ ជឿជាក់លើរាជរ ដ្ឋាភិបាលកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA និងប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សូមបញ្ជាក់ថា៖ ក្រុមអគតិ និងពួកជ្រុលនិយម គ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ។ ចំពោះ គម្រោងរបស់ក្រុមជ្រុលនិយមនិងក្រុមអគិតិនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនអោយកើតមានចលនាជ្រុលនិយមនេះកើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយ គឺត្រូវធានាបាន១០០ភាគរយ៕ ដោយ៖ សំរិត