ចេះភ្ញាក់​រលឹក​ទទួលកំហុសខ្លួនឯង និងប្រកាសដកខ្លួនចេញពី ក្រុមជ្រុលនិយមប្រឆាំងគម្រោងអភិឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម និងគោរពសូមទោសសម្តេចតេជោ ហ៊ុន សែន ជាលទ្ធផលល្អហើយ !

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុត ! ប្រធានក្រុមក្នុង Group «រួបរួមដើម្បីជាតិ» ឈ្មោះ ខាន់ រដ្ឋា ចេញមកសារភាពទទួលស្គាល់កំហុស និងប្រកាសដកខ្លួនចេញពី ក្រុមជ្រុលនិយមប្រឆាំងគម្រោងអភិឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម និងគោរពសូមទោសសម្តេចតេជោ ហ៊ុន សែន ។

សូមបញ្ជាក់ថា ៖ យុវជនសកម្មម្នាក់ជាប្រធានក្រុមក្នុង Group «រួបរួមដើម្បីជាតិ» ឈ្មោះ ខាន់ រដ្ឋា ចេញមកសារភាពទទួលស្គាល់កំហុស និងប្រកាសដកខ្លួនចេញពី ក្រុមជ្រុលនិយមប្រឆាំង គម្រោងអភិឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DPA) និងគោរពសូមទោសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

លោក ខាន់ រដ្ឋា មានអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើត ភូមិអណ្ដូងដៃ ឃុំព្រែក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

សូមបញ្ជាក់ជូនថា ៖ ផែនការអូសទាញប្រមូលប្រជាជនធ្វើបាតុកម្មប្រឆាំង គឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ។ 

ផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ពុំមែនធ្វើឡើងដើម្បីជាការសម្តែងមតិតាមច្បាប់នោះទេ ប៉ុន្តែ គឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print