កណ្ដាល៖ នគរបាលក្រុងតាខ្មៅចាប់ខ្លួនក្រុមចោរប្រុសស្រី៤នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងនគរបាលក្រុងតាខ្មៅ រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបើកការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ស្រីប្រុស ចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច ចំនួន០៧ករណី នៅសង្កាត់កំពង់សំណាញ់០៤ករណី សង្កាត់តាខ្មៅ០៣ករណី ម៉ូតូ០២គ្រឿង កង់១គ្រឿង ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕
...