អតិថិជន ៖ «ក្រុមហ៊ុនឡានអគ្គិសនី BYD Cambodia កំពុងតែសម្លាប់ទីផ្សារខ្លួនឯង» ?

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុង Tik Tok មួយឈ្មោះថា «@Brotingamingroom» អាចជាម្ចាស់ឡានពាក់ផ្លាកលេខ កម្ពុជា TIV .DAV9 ពណ៌ស ទិញពីក្រុមហ៊ុនឡានអគ្គិសនី BYD Combodia បានបង្ហោះជាសាកខកចិត្ត ខកបំណងខ្លាំង ខណៈខ្លួនទិញឡានពី ក្រុមហ៊ុនឡានអគ្គិសនី BYD Combodia គ្មានទំនួលខុសត្រូវ ។ ការបង្ហោះជាង៥នាទី ម្ចាស់ Tik Tok «@Brotingamingroom» បាននិយាយយ៉ាងដូច្នេះថា ៖ ក្រុមហ៊ុនឡានអគ្គិសនី BYD Combodia កំពុងតែសម្លាប់ទីផ្សារខ្លួនឯង អ្នកទាំងអស់គ្នា បើមានបំណងចង់ទិញឡានអគ្គិសនី ! អ្នកទាំងអស់គ្នា ត្រូវជ្រើសរើសយកក្រុមហ៊ុនឲ្យបានត្រឹមត្រូវ យើងត្រូវពិនិត្យសិក្សាក្រុមហ៊ុនឲ្យបានច្បាស់ … ! កុំដូចជាខ្ញុំទិញឡានអគ្គិសនីក្រុមហ៊ុន BYD Combodia ត្រូវបានខកបំណង ខកចិត្តជាខ្លាំង ដោយក្រុមហ៊ុនឡានអគ្គិសនី BYD Combodia ផលិតគ្រឿងបង្គុមវាកំសោយ ចំកន្លែងដែលក្តៅ គឺកន្លែងគ្រឿងថ្លៃ ដោយគាត់ផលិតគ្រឿងបង្គុមកន្លែងហ្នឹងខ្សោយមែនទែន។ គ្រឿងបង្គុមដែលខ្សោយហ្នឹង ! គឺស្រោមការពារ ថ្មការពារអាគុយ ឬក៏ថ្មឡាន របស់ឡានអគ្គិសនីគឺមាន តម្លៃថ្លៃ បើយើងខូចវា យើងត្រូវចាយលុយខ្ទង់១ម៉ឺនដុល្លារ ទៅ 20000 ដុល្លារជាង ទៅជួសជុលវា ឬដូរវាថ្មីតែម្ដង ! ខ្ញុំយល់ថាក្រុមហ៊ុននឹងគេធានា អាគុយឡាន និងម៉ូទ័រឡាន គេធានា 8 ឆ្នាំ តែរាល់ការធានារបស់គេ គេធានាតែ គុណភាពរបស់វាទេបងប្អូន ! បើសិនជាថ្ងៃក្រោយគ្រឿងបង្គុមកន្លែងអាគុយហ្នឹងវាមានស្នាមកណ្ដុរករកេ គឺគេអត់សងយើងទេអ្នកទាំងអស់គ្នា។ លោកបន្តថា ៖ ដោយខាងសេវាគេបានប្រកាសហើយ ! បើមានកណ្ដុរករកេ កន្លែងហ្នឹងគេអត់សងទេ ទាំងកំសោយនេះនៅរោងចក្រខ្លួនឯងឯង ហើយបែរជាមកនិយាយអញ្ចឹងសម្រាប់ ពួកខ្ញុំអ្នកជិះឡាន អ្នកទិញឡាន ។ បើសិនគាត់និយាយអញ្ចឹងពីដើមមក ! មុនដែលខ្ញុំទិញឡានមក ! បងគ្រឿងបង្គុមអាគុយហ្នឹង អាចនឹងមានកណ្ដុរករកេ ពេលបងទិញទៅ ត្រូវដាក់របស់ការពារកុំឲ្យកណ្ដុរចូលឡាន ! ខ្ញុំពិតជាមិនទិញឡានទេ ! ហើយបើខ្ញុំដឹងហើយ ខ្ញុំនៅតែទិញឡាននឹងទៀត ខ្ញុំក៏អស់ចិត្តដែរ ខ្ញុំមិនត្រូវរករឿងគេទេ ! ។ ប៉ុន្តែក្នុងករណីនេះគេមិនបានប្រាប់យើង ដល់ពេលយើងទិញឡានបាន ឬគេលក់ឡានបានជិតពាន់គ្រឿង បែរជាឡានពីរបីគ្រឿងមានកណ្ដុរករកេ មានប្រហោង ចំខែវស្សាយើងជិះកាត់ទឹក ទឹកប្រាកដជាចូល ពេលហ្នឹង មកនៅក្នុងបាតឡាន គឺវាបណ្តាលឲ្យថ្មនឹងខូចទាំងអស់ ! ហើយខូចទាំងអស់ យើងត្រូវចាយលុយខ្ទង់មួយម៉ឺនដុល្លារ ទៅ 2 ម៉ឺនដុល្លារជាងសម្រាប់ ដូរថ្មថ្មី ! ហើយក្រុមហ៊ុនប្ដូរថ្មឲ្យយើងមិនមែនប្រើពេល10 ថ្ងៃឬកន្លះខែទេ គឺយ៉ាងហោចក៏ប្រើពេលបីខែ ដូច្នេះអ្នកទាំងអស់គ្នាត្រូវគិត ដូច្នេះពេលដែលទិញឡានទាំងអស់គ្នាត្រូវគិតគូរ ឱ្យច្បាស់ពីរឿងក្រុមហ៊ុន ឡានអគ្គិសនីហ្នឹង ថាតើឡាន ទាំងនោះខ្ញុំមិនឱ្យទិញនោះទេ តែឡានក្រុមហ៊ុន BYD ធ្វើអញ្ចឹងហើយ ! ក្រុមហ៊ុនផ្សេង សម្រាប់ការពារថ្មគឺគេធ្វើ ផលិតជាដែក ប្រើលោហៈអស់ហើយ ! ដូច្នេះខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនដែលចង់ទិញឡានអគ្គិសនី បងប្អូនត្រូវគិតក្រុមហ៊ុនឡើងវិញ ក្រុមហ៊ុន BYD គឺគ្មានទំនួលខុសត្រូវត្រង់ហ្នឹង ! អ្នកទាំងអស់គ្នា ខ្ញុំហ៊ាននិយាយអញ្ចឹង ! ព្រោះសេវាមជ្ឈមណ្ឌលរបស់គេ គេបានប្រកាសហើយថា អាគុយគេធានាមែន លើគុណភាព តែកន្លែងណ្តុរករកេ ហើយទឹកចូលហ្នឹង គេអត់ធានាទេ ! ពីព្រោះវាធ្វើឲ្យអាគុយវាខូចទ្រង់ទ្រាយ ។ ប៉ុន្តែយើងត្រូវគិតថាក្រុមហ៊ុន បានផលិតឡានមកខ្សោយកន្លែងហ្នឹងម៉្លេះ ? ហេតុអីរោងចក្រគេផលិតគេប្រើដែក អស់ហើយ នៅតែរោងចក្រយើងប្រើ ជ័រដើម្បីការពារ ។ បើក្រុមហ៊ុនគេដទៃ មានបញ្ហា គេប្រមូលឡានរបស់គេយកទៅវិញ ដោយស្ងាត់ៗណាស់ ហើយសងជំងឺចិត្តដល់អតិថិជនថែមទៀត គេមិនឲ្យអតិថិជនខកចិត្តទេ  ។ ក្រុមហ៊ុន BYD នេះ មានដំណោះស្រាយគឺឲ្យយើងទៅបាញ់ថ្នាំ ការពារកុំឱ្យកណ្ដុរខាំ ហើយយកលុយយើងទៀត ចំណេញពីលើយើង សរុបទាំងអស់ជាង 200 ដុល្លារ និយាយទៅគឺយកចំណេញពីលើយើងសុទ្ធសាត ខណៈកំសោយខ្លួនឯងហើយ ។ ហើយចំពោះការបាញ់ថ្នាំការពារកណ្ដុរនេះ មានរយៈពេលតែមួយឆ្នាំ ឬមួយឆ្នាំកន្លះ ទៅពីរឆ្នាំត្រូវទម្លាក់វា ដូច្នេះទម្លាក់អាគុយហើយត្រូវបាញ់ថ្នាំទៀត។ ពេលនោះហើយវាអស់ទាំងទឹកស្អំ អស់ទាំងកាវ និយាយទៅគឺទឹកលុយយើងទាំងអស់ គិតឈ្នួលបាញ់ឱ្យយើងទៀត ។ ខ្ញុំពិតជាខកចិត្តមែនទែន ! ក្រុមហ៊ុន BYD មួយនេះ ដូច្នេះបើបងប្អូន ត្រូវទិញឡានត្រូវគិតឡើងវិញ ! អ្នកទាំងអស់គ្នាត្រូវក្រឡេកទៅមើលក្រុមហ៊ុនអាយអន និងអាគុយរបស់ក្រុមហ៊ុនផ្សេងទៀត គេបានប្រើដែកអស់ហើយ នៅឡើយតែក្រុមហ៊ុនឡានអាគុយ BYD វានៅកំសោយកន្លែងហ្នឹង ! អត់ទទួលកំហុសទេ អត់ទទួលកំហុសហើយ បែរជាទម្លាក់កំហុសទាំងអស់ហ្នឹងមកឲ្យយើង។ ប្រើភាសាអត់ទទួលខុសត្រូវទេ ។ ខ្ញុំសុខចិត្តចាកជាសំឡេងឲ្យបងប្អូនស្ដាប់ នេះជាសំឡេងរបស់គេ …..

! អ្នកសេវាដែលគេឆាតមក គេណែនាំយើងបងប្អូនទាំងអស់គ្នាចាំស្ដាប់ណា ( ខាងប្អូនមានសេវាកម្មខាងបាញ់ថ្នាំ ការពារអាគុយហ្នឹង សុពលភាពរបស់វាអាចប្រើប្រាស់បាន មួយឆ្នាំទៅ 2 ឆ្នាំ ហើយសម្រាប់តម្លៃនោះវា 240 ដុល្លារណាបង ! ហើយថ្នាំបាញ់ការពារអាគុយនេះ វាការពារទៅលើ កណ្ដុរកាត់ ទីមួយ តើបងមានចំណាប់អារម្មណ៍ទៅលើថ្នាំបាញ់ការពារអាគុយឬទេ ដោយសារការនៅក្នុងការធានារបស់យើង គឺយើងធានាក្នុងរយៈពេល 8 ឆ្នាំ ទៅលើគុណភាព ប៉ុន្តែបើសិន មានការខូចខាតដូចជា , បញ្ហាកណ្ដុរកាត់ គឺយើងអត់ធានាទៅលើរឿងហ្នឹងទេ ខាងយើងធានាតែទៅលើគុណភាពទេបង ) ។ ជុំវិញបញ្ហានេះ ! អ្នកទិញរថយន្តដដែលបានលើសឡើងថា , អ្នកទាំងអស់គ្នាស្ដាប់ទាន់គេ ? ដំបូងឡើយមុននឹងខ្ញុំទិញឡានហេតុអី មិនប្រើភាសានេះ មិនប្រាប់ខ្ញុំ ពីព័ត៌មាននេះ ! ក្រុមហ៊ុនឡានរបស់ខ្ញុំមិនការពារអាគុយជ័រទេ ! ដល់ពេលខ្ញុំទិញហើយមានបញ្ហា បែរជាមកនិយាយអញ្ចឹង ខ្លាចយើងរករឿង ខ្លាចកណ្ដុរខាំទៀត ! តាមពិតទៅយើងទៅហ្នឹងដើម្បីឲ្យគាត់ចេញសងថ្លៃអាគុយហ្នឹង ខ្ញុំក៏បានទៅជួបក្រុមហ៊ុន ប៉ុន្តែខាងក្រុមហ៊ុនថារោងចក្រគេអត់ទទួលខុសត្រូវ ! កំពុងនៅបានជាក្រុមហ៊ុន BYD រោងចក្រ BYD គឺអត់ទទួលខុសត្រូវទេអ្នកទាំងអស់គ្នា។ ដូច្នេះពេលអ្នកទាំងអស់គ្នាទិញឡានសិក្សាពីក្រុមហ៊ុនឡើងវិញផង ។
សូមបញ្ជាក់ថា ៖ ការលើកឡើងខាងលើ ជាភាសាអ្នកទិញឡាន ដូច្នេះដំណោះស្រាយ គឺភាគីខាងក្រុមហ៊ុន និងអ្នកទិញរកចំណុច ល្អណាមួយ ទទួលបានទាំងអស់គ្នាទៅ ដើម្បីផ្តល់ទំនុកចិត្តដល់ អតិថិជន ហើយខាងក្រុមហ៊ុនក៏មានទីផ្សារ ចំណូលរបស់រដ្ឋក៏បានពន្ធ ប្រជាពលរដ្ឋក៏មានការងារធ្វើ ។ ផ្ទុយទៅវិញ រឿងនេះបង្ហោះសារ ក្លាយជាមន្ទិលសម្រាប់អតិថិជនដទៃទៀត ត្រូវខ្វះទំនុកចិត្តបែបនេះ ។
ពាក់ព័ន្ធបញ្ហានេះ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បានទូរស័ព្ទទៅកាន់ ☎️ ទំនាក់ ទំ នងសេវា ថែទាំ និង ជួស ជុល៖ 𝟬𝟭𝟳 𝟱𝟱𝟱 𝟴𝟭𝟭 ដោយសួរថា ៖ មានអតិថិន បង្ហោះ Tik Tok ឈ្មោះ «@Brotingamingroom» ថាក្រុមហ៊ុន BYD មិនទទួលខុសត្រូវលើសេវាប្តូរផ្នែកកន្លែងជ័រអាគុយឡាន ! គឺមាននារីម្នាក់បានលើកទូរស័ព្ទ ទទួល ប៉ុន្តែគាត់មិនបកស្រាយ រួចឱ្យមនុស្សប្រុសម្នាក់ឆ្លើយជំនួស ដោយគាត់បញ្ជាក់ថា ៖ (សូមរងចាំបន្តិច ! ខ្ញុំត្រូវការទំនាក់ទំនងសួរទៅខាងមេខ្ញុំសិន ចាំផ្តល់ដំណឹងជាក្រោយ) ។
សូមជម្រាបជូនថា ៖ ក្រុមហ៊ុន BYD មានការបញ្ជាក់ទីតាំង ផ្តល់សេវាថែទាំ ជួសជុល បញ្ជាក់ពីសាខា មានលក្ខណះជាស្តង់ដារកម្រិតអន្តរជាតិ ។ នេះបើមើលពីការផ្តល់ព័ត៌មានលើផេកផ្លូវការរបស់ខ្លួន ដូចមានបញ្ជាក់យ៉ាងច្បាស់ៗថា ៖ «𝗕𝗬𝗗 𝗦𝗲𝗮𝗹𝗶𝗼𝗻 𝟲 បានចាក់សាំងមួយពេញក្នុងគោលបំណងជិះជុំវិញបឹងទន្លេសាប និងបានធ្វេីដំណេីចេញពីភ្នំពេញទៅខេត្តកំពង់ឆ្នាំង និងឥឡូវនេះបានមកដល់ខេត្តពោធិ៍សាត់ហេីយ ដោយបេីកបរបានចម្ងាយ 186 គីឡូម៉ែត្រ និងកំពុងឆ្ពោះទៅកាន់ខេត្តបាត់ដំបង 🚗

☎️ ទំនាក់ទំនងសេវា ផ្តល់ព័ត៌ មាន៖ 𝟬𝟭𝟳 𝟱𝟱𝟱 𝟵𝟮𝟰
☎️ ទំនាក់ ទំ នងសេវា ថែទាំ និង ជួស ជុល៖ 𝟬𝟭𝟳 𝟱𝟱𝟱 𝟴𝟭𝟭
🏢 សាខាទី 1: 𝗕𝗬𝗗 𝟲𝗔 𝗖𝗵𝗿𝗼𝘆 𝗖𝗵𝗮𝗻𝗴𝘃𝗮 𝟰𝗦 𝗖𝗲𝗻𝘁𝗲𝗿 (ចុះពីស្ពាន ជ្រោយចង្វារ 100m)
🏢 សាខាទី 2: 𝗕𝗬𝗗 𝗖𝗶𝘁𝘆 𝗠𝗮𝗹𝗹 𝗦𝗵𝗼𝘄𝗿𝗼𝗼𝗺 (ផ្លូវ 217 ទល់មុខផ្សារសុីធីម៉ល)
🏢 សាខាទី 3: 𝗕𝗬𝗗 𝗖𝗵𝗶𝗽 𝗠𝗼𝗻𝗴 𝗠𝗮𝗹𝗹 𝟮𝟳𝟭 𝗦𝗵𝗼𝘄𝗿𝗼𝗼𝗺 (ផ្លូវ 271 ក្នុងផ្សារទំនើប Chip mong ជាន់ទី 2 )
និង Dealer 2 សាខាទៀតគឺ 𝗕𝗬𝗗 𝗠𝗼𝗻𝗶𝘃𝗼𝗻𝗴 𝗦𝗵𝗼𝘄𝗿𝗼𝗼𝗺 និង 𝗕𝗬𝗗 𝗢𝗿𝗸𝗶𝗱𝗲 𝗦𝗵𝗼𝘄𝗿𝗼𝗼𝗺
📩 Join Telegram: t.me/bydcambodia
#BYD #BuildYourDreams #BYD_SeaLion6 ។
សូមរំលឹកថា ៖ ទោះជាយ៉ាងណាក៏ដោយ ការបង្ហោះរបស់ម្ចាស់ គណនី ឈ្មោះ «@Brotingamingroom» អាចជាម្ចាស់ឡានពាក់ផ្លាកលេខ កម្ពុជា TIV .DAV9 ពណ៍ ស ទិញពីក្រុមហ៊ុនឡានអគ្គិសនី BYD Combodia មានការខកចិត្តខ្លាំងទើបបញ្ចេញសារនេះ ។ ដូច្នេះម្ចាស់ឡានគាត់ចង់ផ្តល់ជាមេរៀនមួយ មុនទិញឡានត្រូវសិក្សាក្រុមហ៊ុនឱ្យបានច្បាស់ កុំខកបំណងដូចគាត់។ មានជា(វីដេអូ) សូមបងប្អូនស្តាប់តាមការគួរចុះ ៕

ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print