សហរដ្ឋអាមេរិកអនុញ្ញាតឱ្យមានការនាំចូលសាច់គោពីប្រទេសប្រេស៊ីលបន្ទាប់ពីចរចាគ្នាអស់​រយៈពេល១៧ឆ្នាំ

ចែករំលែក៖

បន្ទាប់ពីចរចាគ្នាអស់រយៈពេល១៧ឆ្នាំ មកសហរដ្ឋអាមេរិក និងប្រេស៊ីលបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ស្តីពីការអនុញ្ញាតឱ្យមានការនាំចូលសាច់គោពីប្រេស៊ីលចំនួន៦៤.០០០តោនក្នុងមួយឆ្នាំទៅកាន់ទីផ្សារដ៏ធំជាងគេនេះ។

...

កិច្ចព្រមព្រៀងនេះបានកើតមានឡើង បន្ទាប់ពីកិច្ចចរចាជាច្រើនត្រូវបានពន្យារពេលដោយសារតែមានបញ្ហាអនាម័យ។ កន្លងទៅនេះក្រុមត្រួតពិនិត្យសត្វរបស់អាមេរិកដែលបានទៅមើលកន្លែងសម្លាប់ សត្វនៅក្នុងប្រទេសប្រេស៊ីល ហើយក៏បានបំបាត់បញ្ហារាំងស្ទះជាច្រើន។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបិទការនាំចូលនេះអស់រយៈពេលជាច្រើនឆ្នាំដោយសារតែមានការផ្ទុះឡើងនៃជំងឺមាត់ និងជើងទៅលើសត្វពាហនៈនៅក្នុងប្រទេសអូស្ត្រាលី។

ការលើកលែងនេះមានន័យថា ប្រេ ស៊ីលដែលជាអ្នកនាំចេញសាច់គោធំជាងគេបំផុតនៅក្នុងពិភពលោក នឹងអាចចាប់ផ្តើមនាំសាច់គោទៅកាន់គ្រប់កន្លែងក្នុងសហរដ្ឋអាមេរិក។ កាលពីពេលមុនមាន តែប៉ែកខាងជើងរដ្ឋ Santa Catarina ប៉ុណ្ណោះដែលអាចទទួលសិទ្ធិនាំចូលសាច់នេះបាន។

នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រេស៊ីលគេបានប៉ាន់ស្មានថា សាច់គោនេះនឹងអាចរកចំណូលបន្ថែមទៅកាន់ប្រទេសនេះចំនួន៩០០លានដុល្លារសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយក្នុងរយៈពេលខ្លីនេះប្រេស៊ីលរំពឹងថានឹងនាំចេញតែសាច់ដែលមានតម្លៃ៣០០ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះទៅកាន់សហរដ្ឋអាមេរិកនាឆ្នាំ២០១៧ខាងមុខនេះ។

ចំនួននេះត្រូវបានដាក់កម្រិតចាប់តាំងពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ កំហិតត្រូតពិនិត្យទៅលើចំនួនសាច់ដែលនាំចូលជារៀងរាល់ឆ្នាំ។ ប្រទេសនីមួយៗអាចទទួលបានកូតាប្រចាំឆ្នាំដើម្បីគោរពតាម។

ឧទាហរណ៍កាលពីឆ្នាំ២០១៥ ប្រទេសអូស្ត្រាលីដែលជាអ្នកនាំចូលច្រើនជាងគេ ត្រូវបានផ្តល់កូតាចំនួន៤១៨.០០០តោនក្នុងមួយឆ្នាំខណៈដែលញូវហ្សេលែនទទួលបាន២១៣.៤០២តោន។

ប្រេស៊ីលនឹងចាប់ផ្តើមកូតាដែលមាន ចំនួន៦៤.០០០តោនក្នុងមួយឆ្នាំដែលនឹងចាប់ផ្តើមក្នុងខែកញ្ញា។តែទោះបីជាយ៉ាងណាក៏ដោយកាលពីដើមខែមិថុនា សមាគមន៍ឧស្សាហកម្មនាំចេញសាច់គោប្រេស៊ីលបានឱ្យដឹងថាចំនួននេះនឹងត្រូវបានគេបង្កើន ដល់១០០.០០០តោននាពេលឆាប់ៗ នេះ។

កិច្ចព្រមព្រៀងថ្មីនេះក៏បានបង្ហាញពីការព្រួយបារម្ភអំពីសាច់ស្រស់និងក្លាសេផងដែរ ដោយសារតែប្រេស៊ីលត្រូវបានអនុញ្ញាតឱ្យនាំចេញសាច់កែច្នៃទៅកាន់សហរដ្ឋអាមេរិករួចរាល់ហើយនោះ៕

us

A worker arranges slaughtered cattle in the freezing room in the Marfrig Group slaughter house in Promissao, 500 km northwest of Sao Paulo October 7, 2011. REUTERS/Paulo Whitaker

...

ដោយ៖ រ័ត្ន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print