មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងបទបញ្ជា ផែនការសម្រាប់អនុវត្តន៍ ដល់បណ្តាអង្គភាពចំណុះកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមភាគទី១

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និង បទបញ្ជា ផែនការ របស់ លោក ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក  ជូនដល់មេបញ្ជាការរង នាយសេនាធិការរងកងពល មេបញ្ជាការវរសេនាតូចទាំង៥ ចំណុះកងពល នាយទាហាន នាយការិយាល័យ.ផ្នែក មេបញ្ជាការកងអនុសេនាធំ. កងអនុសេនាតូចចំណុះទីបញ្ជាការកងពល ដើម្បីត្រៀមកងកម្លាំង និងមធ្យោបាយចាំបាច់ រងចាំអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ មេបញ្ជាការយោធភូមិភាគទី១ អោយបានជោគជ័យល្អបំផុត ។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល បានបញ្ជាក់យ៉ាងច្បាស់ថា៖ យើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលដាច់ខាតត្រូវមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ មានតួនាទី និងភារកិច្ចការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋជាពិសេសការពារ សន្តិភាព ឱ្យបានដាច់ខាតទោះបីត្រូវលះបង់អាយុជីវិតក៏ដោយ និងត្រូវកម្ទេចឱ្យអស់នូវក្រុមជ្រុលនិយមក្បត់ជាតិ ដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ 

ឧត្តមសេនីយ៍ទោ មៀច សាមុត ក៏បានសង្កត់ធ្ងន់ថា គ្រប់បណ្តាអង្គភាពចំណុះកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ទាំងអស់ ពេលទទួលបានបទបញ្ជាដាច់ខាតត្រូវអនុវត្តឱ្យបានទាន់ពេលវេលា ដើម្បីសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ជូនអោយបានជោគជ័យ១០០% ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print