លោក ហ៊ុន ម៉ានី ៖ ថ្ងៃនេះ ក្រសួងមុខងារសាធារណៈបានប្រកាសលទ្ធផលការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃនេះ ក្រសួងមុខងារសាធារណៈបានប្រកាសលទ្ធផលការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា។ នេះជាការលើកឡើងពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈ នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈ បានបន្តថា ៖ ខ្ញុំសូមចូលរួមអបអរសាទរបេក្ខជនជាប់ជាស្ថាពរ និងសូមលើកទឹកចិត្តដល់បេក្ខជនដែលមិនទទួលបានជោគជ័យនាពេលនេះ សូមបន្តចូលរួមនាពេលជាបន្តបន្ទាប់។ រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ បានផ្តល់ឱកាសសម្រាប់ការប្រឡងប្រជែងតាមរយៈការប្រើប្រាស់សមត្ថភាពរបស់ខ្លួន ដោយស្មើភាពគ្នា និងឱកាសច្រើនដងសម្រាប់បេក្ខជនគ្រប់ៗរូប មកពីគ្រប់ទិសទី។ 

 

ក្នុងរយៈពេលជិតមួយឆ្នាំនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចំនួន៧ ដង និងកំពុងបន្តរៀបចំជាបន្តបន្ទាប់ ដោយអនុលោមនិយាមនីតិវិធីសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។ រាល់ការប្រឡងនីមួយៗ គណៈកម្មការរៀបចំការប្រឡងប្រជែងអន្តរក្រសួង តែងតែបានយកចិត្តទុកលើគ្រប់ដំណាក់កាលនៃការប្រឡង រួមទាំងការតាមដានជាប្រចាំលើការចូលរួមមតិយោបល់របស់បេក្ខជន និងសាធារណៈមតិ ធ្វើយ៉ាងណាឱ្យប្រព័ន្ធនៃការជ្រើសរើសមន្ត្រីរាជការនេះ ដំណើរការទៅកាន់តែរលូន និងកាន់តែល្អប្រសើរ។  

 

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈ ថ្លែងទៀតថា ៖ ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមការងារនៃគណៈកម្មការ និងអនុគណៈកម្មការ រួមទាំងស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យការប្រឡងប្រព្រឹត្តទៅបានដោយរលូន រួមទាំងការជួយសម្របសម្រួលគ្រប់ទិដ្ឋភាពជូនបេក្ខជន និងអាណាព្យាបាល ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print