ខេត្តព្រៃវែង ៖ កម្លាំងនគរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួនយុវជនម្នាក់ ក្រោយញុះញង់ឲ្យមកចូលរួមធ្វើបាតុកម្ម ចង់ប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ៖ ការចាប់ខ្លួនយុវជនរូបនេះ បានធ្វើឡើងនៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោយជននេះ ចូលទៅសរសេរនៅក្នុងគ្រុប Telegram របស់ពួកគេ ដោយបំប៉ោងព័ត៌មានថា នៅភូមិរបស់ខ្លួនមានការចុះចាប់មនុស្ស និងបាញ់គំរាមទៀតផង តែតាមការពិតគ្មានហេតុការណ៍នេះកើតឡើង។
សូមយុវជនរបស់យើងដែលលង់ខ្លួនចាញ់បោកក្រុមនយោបាយទុច្ចរិតនៅក្រៅស្រុក ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនចង់ជាប់គុក។
បច្ចុប្បន្នសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយ ៕
...