តោះស្វែងយល់ អំពី ការវះកាត់ចាប់ដែកអបឆ្អឹងកងកដែលបាក់ក្រោយការប៉ះទង្គិច!

ចែករំលែក៖

ភ្នំពេញ ៖ ការវះកាត់ចាប់ដែកអបឆ្អឹងកងកដែលបាក់ក្រោយការប៉ះទង្គិ ជាបច្ចេកទេសដែលកំពុងអនុវត្តជាសកលក្នុងការវះកាត់តំរង់ឆ្អឹងកងកដែលរំកិល រឺភ្លាត់ខុសកន្លែងអោយស្ថិតមកនៅកន្លែងធម្មតាវិញ ក្នុងគោលបំណងអោយខួរឆ្អឹងខ្នងមិនមានការគាបសង្កត់ និងកុំអោយខួរឆ្អឹងខ្នងខូចខាតបន្ថែមទៀតក្រោយការប៉ះទង្គិច។

ក) រោគសញ្ញាសំខាន់ៗក្រោយការប៉ះទង្គិច៖
– ឈឺកញ្ចឹងកខ្លាំង ពិបាកធ្វើចលនាងៀកចុះទ្បើង
– ស្ពឹកមួយចំហៀងខ្លួន រឹ ស្ពឹកទាំងដៃទាំងជើង
– ពិបាកដកដង្ហើម រឺមិនមានកំលាំងគ្រប់គ្រាន់ក្នុងការបញ្ជារចង្វាក់ដង្ហើម
– ចង្វាក់បេះដូងដើរមិនប្រក្រតី

ខ) ការធ្វើរោគវិនិច្ឆ័យ៖
– ថតកាំរស្មីអ៊ិច
– ថត ស៊ីធីស្កែន រឺថត អឹមអអាយ

គ) ការព្យាបាល៖
– ក្នុងករណីឆ្អឹងកងក មិនរំកិលខុសពីសភាពដើម អ្នកជំងឺមិនតំរូវអោយធ្វើការវះកាត់ដោយចាប់ដែកនោះទេ
– ចំពោះអ្នកជំងឺដែលមានការរំកិល រឺភ្លាត់ឆ្អឹង រឺក៏ឆ្អឹងកងកមិនមានលំនឹងក្រោយការប៉ះទង្កិច អ្នកជំងឺគឺតំរូវអោយមានការព្យាបាលដោយការវះកាត់អបដែកឆ្អឹងកងកខាងមុខ ដើម្បីធានាមិនអោយមានការគៀបសង្កត់ទៅលើខួរឆ្អឹងកងក។

ឃ) បច្ចេកទេសវះកាត់នេះប្រើចំពោះជំងឺ៖
– បាក់ឆ្អឹងកងក
– របេងឆ្អឹងកងខ្នង
– ការពុកឆ្អឹងកងខ្នង

ប្រសិនបើបងប្អូនមានបញ្ហាប៉ះទង្គិចឆ្អឹងកងករឺក៏ឆ្អឹងកងខ្នង សូមលោកអ្នកអញ្ជើញមកជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការកំណត់រោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print