ភ្នំពេញ ៖ ទៅមិនរួចទេ ! ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី បរាជ័យជាថ្មី ក្នុងផែនការទុច្ចរិតដ៏ខ្មៅងងឹតផ្តួលរំលំរាជរដ្ឋាភិបាល ! អ្នកនយោបាយជើងចាស់ តែចរិកក្មេង ទីបំផុត បានត្រឹមតែឱ្យប្រជាពលរដ្ឋលង់ខ្លួនតាមការញុះញុងជាប់គុក ដោយសារជនក្បត់ជាតិនេះ។
សូមបញ្ជាក់ថា ៖ លោក សម រង្ស៊ី បន្តបរាជ័យក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការបំផុសយុវជន ឱ្យងើបបះបោរក្រោមហេតុផលប្រឆាំង នឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។
តាមពិតទៅព្រឹត្តិការណ៍ប្រឆាំងនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA គ្រាន់តែជាការចាប់ឱកាសរុញស្ថានការណ៍ប៉ុណ្ណោះ ពីសំណាក់លោក សម រង្ស៊ី បន្ទាប់ពីមានការប្រតិកម្មពីសំណាក់ពលរដ្ឋ។
ឃើញស្ថានករណ៍ល្អបែបនេះ លោក សម រង្ស៊ី ដែលជាអ្នកនយោបាយគេប្រសិទ្ធនាមថា ពូកែរឿងធ្វើបាតុកម្មនោះ ក៏ចាប់ឱកាសធ្វើចលនារុញឱ្យពលរដ្ឋ ជាពិសេសយុវជនឱ្យធ្វើសកម្មភាពដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលតែម្តង។
ដូច្នេះលោក សម រង្ស៊ី នៅតែជាអ្នកនយោបាយគ្មានភាពប្រាកដនិយម ឬយុទ្ធសាស្ត្រអ្វីឡើយ។ ទីបំផុតការងារគ្មានផែនការ គ្មានគម្រោង គ្មានយុទ្ធសាស្ត្រ ក៏ត្រូវបានបំផ្លាញដោយរាជរដ្ឋាភិបាល កងកម្លាំងសមត្ថកិច្ច និងពលរដ្ឋស្នេហាសន្តិភាព។
បរាជ័យផែនការទុច្ចរិតដ៏អាក្រក់របស់លោក សម រង្ស៊ី ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដែលត្រូវការភាពស្ងប់សុខសម្រាប់ជីវិត និងការងារ។
ព្រោះចង់សម្រេចមហិច្ឆតាការស្រេកឃ្លានអំណាច, សម រង្ស៊ី តែងតែព្យាយាមប្រើមធ្យោបាយអាក្រក់ក្រៅសង្វៀនប្រជាធិបតេយ្យ តាមការបង្កើតចលនាផ្តួលរំលំរាជរដ្ឋាភិបាលជាច្រើនលើកច្រើនសារ។
នេះជាបរាជ័យដ៏អាម៉ាស់ថ្មីមួយទៀតរបស់ជនក្បត់ជាតិតជំនាន់នៃត្រកូល «សម» ហើយមហិច្ឆតាដ៏ខ្មៅងងឹត បូករួមភាពល្ងង់ខ្លៅរបស់ សម រង្ស៊ី គ្មានឡើយការបំបែកកម្លាំងសាមគ្គីដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ។
ត្រូវចាំថា ៖ (នរណាក៏មានសិទ្ធិស្រលាញ់ជាតិ នរណាក៏មានសិទ្ធិការពារជាតិ តែសូមកុំនាំគ្នាធ្វើឱ្យមានសង្គ្រាមដល់ជាតិ!)….(ជម្រើសតែ១គត់សម្រាប់អ្នកអាចរួចខ្លួនពីទោសកំហុសបាន គឺដកខ្លួនចេញពីក្រុមនេះ និងចូលសារភាពជាបន្ទាន់ជាមួយសមត្ថកិច្ច! ) ៕