ចាប់ និងឃុំខ្លួនបុរសម្នាក់ទៀត នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោយបង្ហោះ និងចែកចាយខ្លឹមសារ បំផុសបំផុល ហើយកៀរគរឲ្យមនុស្សប្រមូលផ្តុំប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រួមគ្នាការពារសន្តិភាពដែលរកបានដោយលំបាក និងដើម្បីទុកជូនកូនចៅយើងជំនាន់ក្រោយ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ មានកិត្តិយសសូមគោររាជម្រាបជូន សាធារណជន មេត្តាជ្រាបថា៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានចុះប្រតិបត្តិការ ស្រាវជ្រាវស៊ើបអង្កេតគណនី ហ្វេសប៊ុក (Facebook) ឈ្មោះ Bun Thoeun ដែលប្រើប្រាស់ដោយជនសង្ស័យ ឈ្មោះ ដួង ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ បានធ្វើការបង្ហោះចែករំលែកពត៌មានដោយភ្ជាប់ជាមួយខ្លឹមសារក្នុង ន័យ បំផុសបំផុល កៀរគរឱ្យមហាជនចូលរួមប្រឆាំងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ ក្រោយមកសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ដួង ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅ ភូមិ ស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងបានដកហូតទូរស័ព្ទដៃម៉ាក Iphone 11 pro max ពណ៌មាស ចំនួន ០១ គ្រឿង ។

ក្រោយពីទទួលបានសំណុំរឿង ពិនិត្យភស្តុតាងដែលដកហូត និងធ្វើការសាកសួរចម្លើយជនសង្ស័យតាម នីតិវិធីរួច តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យខាងលើ ពីបទ រួមគំនិតក្បត់ ប្រព្រឹត្ត នៅភូមិស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារពី ០៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ៖ ២៦៧៣ អ.ក/២៤ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន តាមការគួរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print