ស្ត្រីជនជាតិវៀតណាមម្នាក់ដេកស្លាប់នៅខាងមុខការដ្ឋានសំណង់កាស៊ីណូឡាស់វីហ្គាស់សាន់ផ្អើលទាំងថ្ងៃ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានស្ត្រីជនជាតិវៀតណាមម្នាក់ដេកស្លាប់នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ១ ខាងមុខការដ្ឋានសំណង់កាស៊ីណូឡាស់វីហ្គាស់សាន់ ផ្អើលទាំងថ្ងៃនៅក្រុងបាវិត។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១​:២០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ១ ខាងមុខការដ្ឋានសំណង់កាស៊ីណូឡាស់វីហ្គាស់សាន់ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៤ថា ស្ត្រីខាងលើមានឈ្មោះលីន ម៉ីឈួន( LIN MEI CHUAN) សម្បុរសណ្ដែកបាយ កម្ពស់១,៥៨ម៉ែត្រ មានសភាពស្គមស្គាំង ជនជាតិវៀតណាម សញ្ជាតិចិនតៃវ៉ាន់ មុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខ 360421085 ចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិបាវិតកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ កើតនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

ប្រភពបន្តថា បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីមនុស្សដេកស្លាប់នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ១ ខាងមុខការដ្ឋានសំណង់កាស៊ីណូឡាស់វីហ្គាស់សាន់ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រួចមក កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិតនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានចុះទៅដល់កន្លែងកើតហេតុដើម្បីហ៊ុមព័ទ្ធកន្លែងកើតហេតុរង់ចាំមន្ត្រីជំនាញមកពិនិត្យនិងធ្វើកោសល្យវិច័យ។

លុះមកដល់វេលាម៉ោង ១៣និង៣០នាទី រសៀលនាថ្ងៃខែដដែល លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានប្រគល់ភារកិច្ចជូនលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្ដិ៍ច្រកទ្វារអន្តរជាតិបាវិតនិងលោកវេជ្ជបណ្ឌិត ហេង វ៉ាន់ថុន សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យនិងស្រាវជ្រាវដល់កន្លែងកើតហេតុ។

ស្លាកស្នាមនៅលើខ្លួនប្រាណសាកសព៖ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ។
ផ្អែកតាមការពិនិត្យកន្លែងកើតហេតុនិងសាកសព ការស្ដាប់ចម្លើយសាក្សីបំភ្លឺ ការឆែកកាមេរ៉ាសុវត្ថិភាព និងគ្រូពេទ្យជំនាញ សមត្ថកិច្ចជំនាញអាចសន្និដ្ឋានបានថា សាកសព ស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីការចុះទ្រុឌទ្រោមផ្នែកសិរីរាង្គកាយ (Choc Hypoglycemia pue)។

បច្ចុប្បន្ន ដោយមានការអនុញ្ញាតពីស្នងការនគរបាលខេត្ត និងមានការឯកភាពពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត សាកសពបានបញ្ជូនតាមរថយន្ដយកទៅប្រគល់ជូនកម្លាំងជំនាញការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ និងរក្សាទុកនៅសាលរក្សាសពវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីបន្តតាមច្បាប់៕ ដោយ៖ សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print