គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១៩ សីហា កើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១២លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ (ស្រី ០នាក់), រងរបួសសរុប ៩នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៨នាក់ (ស្រី ២នាក់) រងរបួសស្រាល ១នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៩នាក់ (យប់ ៧នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៧លើក (ស្លាប់ ៥នាក់, ធ្ងន់ ៤នាក់, ស្រាល ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់, ធ្ងន់ ៣នាក់, ស្រាល ១នាក់), ស្រវឹង ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) និងភ្លើងសញ្ញា ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print