ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ២១១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤១៨គ្រឿង, រថយន្តធំ ០០គ្រឿង, រថយន្តតូច ៦៩គ្រឿង និងម៉ូតូ ៣៤៩គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៨៨គ្រឿង, រថយន្តធំ ០០គ្រឿង, រថយន្តតូច ១៦គ្រឿង និងម៉ូតូ ១៧២គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៩ថ្ងៃ ពីថ្ងៃទី១-១៩ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១០,៣៧១គ្រឿង, រថយន្តធំ ២២៨គ្រឿង, រថយន្តតូច ៣,២៨៧គ្រឿង, ម៉ូតូ ៦,៨៥៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៨៨៨គ្រឿង, រថយន្តធំ ១២៩គ្រឿង, រថយន្តតូច ២,១១៩គ្រឿង និងម៉ូតូ ៤,៦៤០គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
ដោយ ៖ សិលា