ភ្នំពេញ ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាពេលថ្មីៗនេះ បានចេញផ្សាយអំពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិននិងកម្ពុជា ដោយបញ្ជាក់ថា ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា អនុវត្តផែនការសហគមន៍វាសនារួមបែបថ្មី។
លោក Wang Wenbin បានរៀបរាប់ថា «លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ជួបជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រទេសកម្ពុជា»។
ប្រភពបន្តថា «ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា ដើម្បីយកឱកាសនៃការអនុវត្តផែនការសហគមន៍វាសនារួមរវាងចិន-កម្ពុជា បែបថ្មី ពង្រឹងទំនាក់ទំនងថ្នាក់ដឹកនាំកំពូល លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យស៊ីជម្រៅ ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍កាន់តែប្រសើរជូនដល់ប្រជាជនទាំងពីរ»៕