រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានច្រានចោលលទ្ធភាពនៃការចរចាជាមួយអ៊ុយក្រែន បន្ទាប់ពីទីក្រុងគៀវបានវាយប្រហារខេត្ត Kursk របស់រុស្ស៊ី។
កាលពីថ្ងៃទី 19 ខែសីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា លោកប្រធានាធិបតី Vladimir Putin បានប្រកាសថា មិនអាចមានការចរចាណាមួយជាមួយអ៊ុយក្រែនបានទេ បន្ទាប់ពីទីក្រុង Kiev បានវាយប្រហារខេត្ត Kursk របស់រុស្ស៊ី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS ។
លោក Lavrov បានប្រាប់វិទ្យុ Rossiya-1 ថា “ប្រធានាធិបតី ពូទីន បាននិយាយយ៉ាងច្បាស់ថា បន្ទាប់ពីការវាយប្រហារលើ Kursk ការចរចាណាមួយគឺមិនអាចទៅរួចនោះទេ” ។
លោក Lavrov ក៏បាននិយាយផងដែរថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងមិនវាយប្រហារខេត្ត Kursk ដោយគ្មានបញ្ជាផ្ទាល់ពីសហរដ្ឋអាមេរិកនោះទេ។
លោក Lavrov បាននិយាយថា «អាមេរិកដែលនិយាយថាខ្លួនមិនពាក់ព័ន្ធនឹងការវាយប្រហារលើខេត្ត Kursk] គឺគ្រាន់តែជាការនិយាយបែបក្មេងប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាយល់យ៉ាងច្បាស់ថា លោក Zelensky នឹងមិនធ្វើការសម្រេចចិត្តបែបនេះទេ ប្រសិនបើសហរដ្ឋអាមេរិកមិនបានណែនាំគាត់ឱ្យធ្វើដូច្នេះ”។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានបដិសេធព័ត៌មានដែលថាទីក្រុងមូស្គូ និងគៀវមានទំនាក់ទំនងអន្តរការីដោយកាតារ និងទួរគី ដោយនិយាយថាព័ត៌មាននេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។
លោក Lavrov បានលើកឡើងអំពីព័ត៌មានថ្មីៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថា រុស្ស៊ី និងអ៊ុយក្រែនមានទំនាក់ទំនងសម្ងាត់ក្នុងការរៀបចំសម្រាប់ការចរចាដោយប្រទេសកាតារលើបញ្ហាបរិក្ខារថាមពល។ មានព័ត៌មានផងដែរថា Türkiye គ្រោងនឹងដើរតួជាអន្តរការីសម្រាប់ទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ក្នុងវិស័យសន្តិសុខស្បៀង។
លើសពីនេះ លោក Lavrov ក៏បានលើកឡើងពីសន្និសីទសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីស ដោយលោកបានមានប្រសាសន៍ថា ដំណើរការទាំងមូលនៅក្នុងក្របខ័ណ្ឌសន្និសីទគឺ “មិនអាចទទួលយកបាន” សម្រាប់រុស្ស៊ី៕ ដោយធីរីណា
រូបថត: Tass