ខេត្តស្ទឹងត្រែង៖ ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារយោធាឆមាសទី១ និង ផ្សព្វផ្សាយទិសដៅ ការងារយោធា ឆមាសទី២ឆ្នាំ ២០២៤ នៅយោធភូមិភាគទី១ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១បានថ្លែងនូវការកោតសរសើរចំពោះ លទ្ធផល ជាស្នាដៃ ដែលកើត ចេញពីការ ខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ នាយទាហាន នាយទាហានរង ពលទាហាន របស់អង្គភាព យោធភូមិភាគទី១ នាឆ្នាំ ២០២៤ កន្លងមក។
លោកឧត្តមសេនីយ៍ទោ សេនីយ៍ទោ លី សូរ៉ា បានមានមតិផ្តាំផ្ញើ ដល់ មេបញ្ជាការ គ្រប់អង្គភាពត្រូវ ៖
.គ្រប់គ្រង កំលាំងទ័ពឲ្យបានណែន ត្រៀមទទួល បទបញ្ជាពីថ្នាក់លើ
.ចាត់កំលាំងប្រចាំការ ប្រចាំបញ្ជា ២៤ម៉ោង លើ២៤ ម៉ោង ។
.គ្រប់គ្រងឃ្លាំងអាវុធយុទ្ធភ័ណ្ឌ គ្រឿងបំពាក់ឲ្យបានល្អ ជូតលាង ទុកដាក់ និងទុកដាក់សុវត្តិភាព មិនធ្លាក់ចូលដៃអមិត្ត។
.ពង្រឹងប្រព័ន្ធបញ្ជូនសារ ឲ្យដំណើការប្រកបដោយប្រសិទ្ធិភាព គ្រប់កាលៈទេសៈ ។
.បំផុស និង ជំរុញការបង្កបង្កើនផល ចិញ្ចឹមសត្វដល់យោធិនគ្រប់រូប គ្រប់ អង្គភាពដោះស្រាយជីវភាពរស់ នៅ ហូបចុករបស់កងទ័ព បានល្អ គួបផ្សំនិងការឧបត្ថម្ភរបស់ថ្នាក់លើ ។ ត្រូវយកចិត្តទុកដាក់ កសាងជំរំជម្រករស់នៅ និង ធ្វើការងារ ឲ្យបានល្អស្អាតប្រកបដោយអនាម័យ។
.លើកកំពស់ការហ្វឹកហ្វឺនរៀនសូត្រ យុទ្ធវិធី អប់រំនយោបាយចិត្តសាស្ត្រ នៅនឹងកន្លែងតាមផែនការ ប្រចាំសប្តាហ៍ ជាប្រចាំ ដើម្បីលើកំពស់សមត្ថភាពដល់យោធិនគ្រប់រូប។
លោកឧត្តមសេនីយ៍ទោ សេនីយ៍ទោ បានបន្ថែមថា គ្រប់អង្គភាពត្រូវពង្រឹងគោលជំ ហរ សតិអារម្មណ៍ស្មោះត្រង់ដាច់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងចំពោះឧបាយកល សង្គ្រាមចិត្តសាស្ត្រគ្រប់រូបភាព ជាពិសេស ប្រឆាំង ដាច់ខាត នូវចលនា បដិវត្តន៍ ពណ៌ បង្កភាពចលាចល បង្កអស្ថិរភាពសង្គម បំរើឧបាយកល ពិសពុលខ្មៅងងឹត របស់ជនក្បត់ជាតិ មួយក្តាប់តូច ចង់រំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕