Update៖​ ប្រធាន​សាខា​«​ក​.​ប​.​ប​.»ខេត្តតាកែវ៖​ ពិតជាមានករណីពលរដ្ឋ​ពុលស្រាថ្នាំស្លាប់ ៣នាក់ និងម្នាក់កំពុង​សង្គ្រោះនៅមន្ទីរពេទ្យប្រាកដមែន

ចែករំលែក៖

ខេត្ត​តាកែវ​៖​ លោក លៀង សុភា ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ខេត្ត​តាកែវ បាន​ឱ្យ​ដឹងនៅថ្ងៃទី២០​ ​ខែសីហា​ ឆ្នាំ​២០២៤នេះថា៖​ ទីតាំង​ផលិត​ស្រា​ថ្នាំ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ត្នោត ឃុំ​ស្រង៉ែ ស្រុក​ទ្រាំង ខេត្ត​តាកែវ ត្រូវ​កម្លាំង​មន្ត្រី​ជំនាញ​ស៊ើបអង្កេត និង ក​.​ប​.​ប ចុះ​ត្រួតពិនិត្យ បន្ទាប់ពី​មាន​ករណី​ពុល​ស្រា ជា​លទ្ធផល​បង្ហាញ​ថា ប្រជាពលរដ្ឋ​ដែល​ស្លាប់ ៣នាក់ និង​ម្នាក់​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ពិតជា​ពុល​ស្រា​ថ្នាំ​ប្រាកដ​មែន។

លោកប្រធាន​សាខា​ បានឱ្យដឹងទៀតថា កាលពី​ល្ងាច​ថ្ងៃ​ទី១៨ ខែ​សីហា​ ឆ្នាំ​២០២៤ មាន​ករណី​ដោយ​សង្ស័យ​ពុល​ស្រា​ថ្នាំ មន្ត្រី​ស៊ើបអង្កេត នៃ​សាខា ក​.​ប​.​ប​. ខេត្ត​តាកែវ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម អធិការ​ស្រុក​ទ្រាំង និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រ​ង៉ែ បាន​ចុះទៅ​សាកសួរ​ព័ត៌មាន​លម្អិត និង​យក​សំណាក​គំរូ (​ស្រា​ថ្នាំ​) ទៅ​ធ្វើ​ពិសោធន៍។

លោកបន្ត​ថា ក្រោយ​មន្ត្រី​ជំនាញ​បាន​យក​សំណាក​ទៅ​ពិនិត្យ ពិសោធន៍ និង​វិភាគ ជា​លទ្ធផល ស្រា​ថ្នាំ​នោះ មាន​ជាតិ​មេតាណុល​ក្នុង​ស្រា កម្រិត ១៥% ប្រសិន​ពិសា​ចាប់ពី ៦៦០ មីលីលីត្រ ឡើង​ទៅ អាច​ស្លាប់​បាន។
ករណី​ពុល​ស្រា.ស ស្រា​ថ្នាំ តែងតែ​កើត​មាន​ជា​ញឹកញាប់ បើ​ទោះបី​ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ផ្សព្វផ្សាយ អប់រំ ណែនាំ ដល់​ម្ចាស់​សិប្បកម្ម​ផលិត​ស្រា​ក្នុង​ខេត្ត និង​អាជីវករ​លក់​ស្រា.ស​-​ស្រា​ថ្នាំ​យ៉ាងណាក៏ដោយ។

...

កន្លងមក អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប» នៃ​ក្រសួងពាណិជ្ជកម្ម បាន​រៀបចំ​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ ច្បាប់​ស្ដីពី​កិច្ច​ការពារ​អ្នកប្រើប្រាស់ និង​គោលការណ៍​ណែនាំ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ស្រា​ប្រកប​ដោយ​សុវត្ថិភាព នៅ​តាម​បណ្ដា​ខេត្ត​គោលដៅ​ចំនួន ៦ រួមមាន ៖ ខេត្ត​សៀមរាប ខេត្ត​កំពង់ធំ ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ខេត្ត​តាកែវ និង​ខេត្ត​កំពត ដោយ​ធ្វើការ​អញ្ជើញ​ម្ចាស់​សិប្បកម្ម​ផលិត​ស្រា​ក្នុង​ខេត្ត និង​អាជីវករ​លក់​ស្រា.ស​-​ស្រា​ថ្នាំ ក្នុង​ខេត្ត​ចូលរួម​ផង​ដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print