រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ២២៤​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​ សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០២៤​ បានបង្ហាញ​ពីលទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​​ រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ២២៤​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ ។

ក្នុងប្រតិបត្តិការនោះ​ ចំនួន​គោលដៅ​សរុប​ ២៣៤​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៣៨១​គ្រឿង​,​ រថយន្ត​ធំ​ ១​គ្រឿង​,​ រថយន្ត​តូច​ ១៣៣​គ្រឿង​ និង​ម៉ូតូ​ ២៤៧​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ យានយន្ត​ល្មើស​សរុប​ចំនួន​ ២២៤​គ្រឿង​,​ រថយន្ត​ធំ​ ១​គ្រឿង​,​ រថយន្ត​តូច​ ១១៥​គ្រឿង​ និង​ម៉ូតូ​ ១០៨​គ្រឿង​ ត្រូវ​បាន​ ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​ ៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​តាម​របាយការណ៍​លទ្ធផល​រយៈពេល​ ២០​ថ្ងៃ​ ពី​ថ្ងៃ​ទី​១-២០​ ខែសីហា​ ឆ្នាំ​២០២៤​ បាន​ឲ្យ​ដឹង​ថា​យានយន្ត​ចូល​គោលដៅ​ចំនួន​ ១០,៧៥២​គ្រឿង​,​ រថយន្ត​ធំ​ ២២៩​គ្រឿង​,​ រថយន្ត​តូច​ ៣,៤២០​គ្រឿង​,​ ម៉ូតូ​ ៧,១០៣​គ្រឿង​ ។​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៧,១១២​គ្រឿង​,​ រថយន្ត​ធំ​ ១៣០​គ្រឿង​,​ រថយន្ត​តូច​ ២,២៣៤​គ្រឿង​ និង​ម៉ូតូ​ ៤,៧៤៨​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​ លេខ​ ៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​របាយការណ៍​ដដែល​ បាន​វាយតម្លៃ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ក្នុង​ការ​ផាកពិន័យ​យានយន្ត​ ល្មើស​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print