មន្រ្តីជំនាញ​«ក.ប.ប.» បន្ត​ត្រួតពិនិត្យ​ទំនិញ ម្ហូបអាហារដាក់លក់តាមផ្សារ​ ស្វែងរក​គុណភាព ពុំមានសារធាតុគីមីហាមឃាត់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ​៖​ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកណ្ដល និងខេត្តមណ្ឌលគិរី បន្តការចុះផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញតិ្ត ព្រមទាំងត្រួតពិនិត្យគុណភាពទំនិញដើម្បីធានាការពារសុខុមាលភាពអ្នកប្រើប្រាស់

និងបន្តចុះត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទដែលលបម្រើនូវសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់។

ជាក់ស្ដែង​មន្រ្តីជំនាញ​ កាលពីថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០២៤ បានធ្វើការត្រួតពិនិត្យលើមុខទំនិញប្រមាណជាង ៣៧មុខដូចជា៖​ ទឹកម្ទេស ទឹកត្រីដប មីកញ្ចប់ គុយទាវ ប៊ីចេង ត្រីខ ភេសជ្ជៈកំប៉ុង គ្រឿងផ្អាប់ ។ល។ និងតេស្តលើសំណាកគំរូចំនួន ៨មុខដែលជាទំនិញមានហានិភ័យខ្ពស់ ជាលទ្ធផលទំនិញទាំងនោះមានសុវត្ថិភាព ពោលគឺអនុលោមភាពសម្រាប់អ្នកប្រើប្រាស់។

...

ជាមួយគ្នានេះ មន្រ្តីជំនាញបានផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជូនអាជីវករដែលលក់ដូរក្នុងផ្សារ និងតាមផ្ទះអំពីសុវត្ថិភាពម្ហូបអាហារ ធ្វើយ៉ាងណាត្រូវលក់តែទំនិញ និងម្ហូបអាហារដែលមានគុណភាព ពុំមានសារធាតុគីមីហាមឃាត់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print