អតីតស្ត្រីទីមួយរបស់ថៃ បានផ្តល់ដំបូន្មាន ដល់ក្មួយស្ត្រី ដែលជាស្ត្រីទីមួយរបស់ប្រទេសថៃនាពេលបច្ចុប្បន្ន ដើម្បីក្លាយជាអ្នកដឹកនាំ វ័យក្មេងដ៏ល្អមួយរូប ក្នុងត្រកូលស៊ីណាវ៉ាត្រា។ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បាននិយាយថា លោកស្រី Paetongtarn នឹងប្រឈមមុខនឹងសម្ពាធ និងការរំពឹងទុកជាច្រើន ប៉ុន្តែជឿជាក់ថា ក្មួយស្រីនឹងទទួលបានជោគជ័យជានាយករដ្ឋមន្ត្រីថៃ។
យោងតាមសារព័ត៌មាន Bangkok Post កាលពីថ្ងៃទី២០ ខែសីហា អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បានបង្ហោះសារអបអរសាទរលោកស្រី Paetongtarn នៅលើបណ្តាញសង្គម X និងបានផ្តល់ដំបូន្មានដល់ក្មួយស្រីក្នុងមុខតំណែងថ្មី។
លោកស្រីយីងឡាក់បានបញ្ចាក់ថា “ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែល Paetongtarn ត្រូវបានជ្រើសរើសឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។ ក្មួយស្រីរបស់ខ្ញុំនឹងត្រូវប្រឈមមុខនឹងសម្ពាធ និងការរំពឹងទុកដ៏អស្ចារ្យ នៅពេលដែលប្រទេសរបស់យើងកំពុងជួបប្រទះការលំបាកជាច្រើនក្នុងសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ថា Paetongtarn នឹងដោះស្រាយគ្រប់បញ្ហា ជំនះឧបសគ្គ។ ហើយសម្រេចបានជោគជ័យក្នុងបេសកកម្ម»។
ក្នុងតំណែងអតីតនាយករដ្ឋមន្ត្រីថៃក៏បានណែនាំក្មួយស្រីឱ្យរក្សាអាកប្បកិរិយាបើកចំហ និងយកចិត្តទុកដាក់ចំពោះអារម្មណ៍អ្នកជុំវិញខ្លួន។
កាលពីចុងសប្តាហ៍មុន លោកស្រី Paetongtarn ត្រូវបានសភាជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសថៃជំនួសលោក Srettha Thavisin។ លោកស្រី Paetongtarn គឺជានាយករដ្ឋមន្ត្រីស្ត្រីទីពីរក្នុងប្រវត្តិសាស្ត្រនៃប្រទេសអាស៊ីអាគ្នេយ៍ បន្ទាប់ពីម្តាយមីងលោកស្រី យីងឡាក់។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានកាន់តំណែងជានាយករដ្ឋមន្ត្រីថៃពីឆ្នាំ ២០១១ ដល់ ២០១៤ ហើយត្រូវបានទម្លាក់ចេញពីតំណែង។ កាលពីខែសីហា ឆ្នាំ ២០១៧ លោកស្រី យីងឡាក់ បានចាកចេញពីប្រទេសថៃ មុនពេលត្រូវបានកាត់ទោសកំបាំងមុខ ពីបទបង្កការខូចខាតយ៉ាងខ្លាំងដល់រដ្ឋាភិបាលក្នុងកម្មវិធីគាំទ្រអង្ករ។
នៅខែធ្នូ ឆ្នាំ 2023 តុលាការកំពូលនៃប្រទេសថៃបានដោះលែងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីបទរំលោភអំណាច ហើយបានដកដីកាចាប់ខ្លួន។ នៅខែមីនាឆ្នាំនេះ លោកស្រី យីងឡាក់ បានបន្តរួចទោសដោយតុលាការកំពូល ពីបទបង្កជម្លោះប្រទេសក្នុងឆ្នាំ 2013។
ប្រព័ន្ធផ្សព្វផ្សាយថៃបានធ្វើអត្ថាធិប្បាយថា ការអភិវឌ្ឍផ្លូវច្បាប់អំណោយផលអាចជាឱកាសសម្រាប់លោកស្រីយីងឡាក់វិលត្រឡប់មកប្រទេសវិញ។ នៅដើមឆ្នាំ 2024 អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏បានសម្តែងក្តីសង្ឃឹមថាគាត់អាចជួយប្អូនស្រីរបស់គាត់ឱ្យត្រឡប់ទៅផ្ទះវិញនៅឆ្នាំក្រោយ៕ ដោយធីរីណា
រូបថត: x